ព័ត៌មានជាតិ

កប់យោបល់ ផ្អើលពេញមុខព្រលានយន្តហោះពោធិ៍ចិនតុង!!..

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត បន្ទាប់ពីមានបុរស២នាក់ ស្រវឹងជោកជាំ ឡើងឡែ និយាយស្តាប់គ្នាលែងបាន បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីស្មាស់ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ឆ្ពោះសម្តៅទៅបុកនឹងរទេះលក់ចាប់ហួយរបស់ប្រជាពលរដ្ឋតាមដងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាត។

អ្វីដែលសំខាន់ទៀតនោះ គឺភាគីជនរងគ្រោះមិនបានរករឿង ទាមទារសំណងអ្វីនោះទេ គ្រាន់តែឲ្យទៅផ្ទះតែប៉ុណ្ណោះព្រោះស្រវឹងស្តាប់គ្នាលែងបានទៅហើយ បែរជាបុរស២នាក់នេះ ដើរដេញវាយគេឯងឡើងឡែ ពេញផ្លូវ ទ្រាំមិនបានក៏ត្រូវពលរដ្ឋដាក់ម្នាក់មួយដៃមួយជើងផងដែរ តែមិនបណ្តាលឲ្យរបួសអ្វីនោះទេ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

មតិយោបល់