ព័ត៌មានជាតិ

កំពុងដាក់អង្គប់កណ្តុរសុខៗស្រាប់តែរថយន្តពាក់ស្លាកលេខ 2B-6669 បុកស្លាប់ភ្លាមៗនៅសៀមរាប

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៏មួយដែលរថយន្តបែកកង់មុខក្រឡាប់ធ្លាក់ផ្លូវ បង្កឲ្យមានការភ្ញាកើផ្អើលកាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៥ ខែ៣ ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៦ព្រំប្រទល់ ឃុំសសរស្តម្ភនិងព្រៃជ្រូក
ភូមិ-ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។

រថយន្តបង្កតាកូម៉ារថយន្ដម៉ាក TOYATA ពាក់ស្លាកលេខ ពោធិ៍សាត់ 2B.6669 បើកបរដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណ ដែលបើកបរពីកើតទៅលិចបានផ្ទុះកង់មុខខាងឆ្វេងរេចង្កូតក្រឡាប់ធ្លាក់ផ្លូវខាងជើងបណ្តាលឲ្យបុករុញ
ជនរងគ្រោះឈ្មោះ ស៊ុង ស៊ីណា ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅភូមិស្វាយ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប មុខរបរ កម្មករសំណង់
ដែលកំពុងដាក់អង្គប់កណ្តុរតាមចង្រាក់ផ្លូវបណ្តាលឲ្យស្លាប់និងរបួសកូនម្ចាស់ឡានម្នាក់។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក
ចំណែកសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាប្រពៃណី៕

 

មតិយោបល់