ព័ត៌មានកីឡា

Monaco របូតពិន្ទុចុងម៉ោង

ក្រុមការពារតំណែង Monaco បានរងនូវភាពឈឺចាប់យ៉ាងខ្លាំង ក្រោមស្នាដៃក្រុម Lyon កាលពីយប់មិញនេះ ដោយការស៊ុតចុងម៉ោង យ៉ាងអស្សារ្យ​របស់កីឡាករ Nabil Fekir ក្នុងការផ្តួលចុងម៉ោង ៣-២ លើក្រុម Monaco ។

នេះគឺជា ការបរាជ័យលើកទី២ ហើយក្នុងរដូវកាលនេះ សម្រាប់ក្រុម​ Monaco ដែលធ្វើឲ្យគម្លតរវាងពួកគេ ក្នុងការប្រដេញជាមួយ Paris Saint Germain កាន់តែឆ្ងាយទៅៗ ។ ក៍ប៉ុន្តែ ការប្រកួតជាមួយក្រុម Lyon នេះដែរ មិនមែនជារឿងងាយស្រួលឡើយ សម្រាប់ Monaco ព្រោះថា Lyon ក៍ជាក្រុមដ៍ខ្លាំងមួយ នៅ League1 ផងដែរ។ ក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះ Monaco បានវាយលុក រកគ្រាប់បាល់បានសម្រេចមុន ដោយការទាត់របស់កីឡាករវ័យក្មេង និងជាអតីតកីឡាកររបស់ក្រុម Real Madrid គឺ Mariano Diaz នៅនាទីទី១១ តែត្រូវបានតាមស្មើមកវិញ ដោយកីឡាករ Rony Lopes នៅនាទីទី១៧។

ក្រុមម្ចាស់ផ្ទះ Lyon បានធ្វើការវាយបកភ្លាមៗ ដោយរកគ្រាប់បាល់នាំមុខសារជាថ្មី ដោយការស៊ុតរបស់កីឡាករ Nabil Fekir ដែលធ្វើឲ្យ Lyon នាំមុខជាថ្មី ២-១ ។ ក៍ប៉ុន្តែ​ នៅនាទីទី៣៤ កីឡាករ Adama Traore របស់ក្រុមភ្ញៀវ Monaco បានវាយបកតាមយកគ្រាប់បាល់ស្មើមកវិញ ដែលធ្វើឲ្យបញ្ចប់ការប្រកួត តង់ទី១ Lyon ២-២ Monaco យ៉ាងជក់ចិត្តបំផុត។ ឈានចូលដល់តង់ទី២ ក្រុមទាំង២ បានបើកការវាយលុកគ្នា យ៉ាងខ្លាំងក្លាទៅវិញទៅមក ដោយមិនអាចស៊ុតបញ្ចូលទីគ្នា បានដូចគ្នា ព្រោះថារបាំងការពារក្រុមទាំង២ រឹងមាំជាងមុនក្រោយ ពីរបូតម្ខាង ២គ្រាប់កាលពីតង់ទី១ កន្លងមក។

យ៉ាងណាវិញ ការឈឺចាប់ សម្រាប់ក្រុមភ្ញៀវ​ Monaco បានកើតមានឡើង នៅចុងម៉ោង ពោលនៅនាទីទី ៩០ រៀបបញ្ចប់ការប្រួតទៅហើយនោះ កីឡាករ Nabil Febir បានស៊ុត បញ្ចូលទី ១គ្រាប់ ដើម្បីឲ្យក្រុម Lyon យកឈ្នះក្រុម ការពារតំណែងជើងឯក Monaco ក្នុងលទ្ធផល ៣-២ ។ ដូច្នេះហើយ ក្រុម Monaco បានបរាជ័យម្តងទៀតហើយ ក្រោមស្នាដៃក្រុម Lyon ដែមនេះ គឺជាហានិភ័យមួយ សម្រាប់ពួកគ ដែលអាចនឹងរបូតពានឆ្នាំនេះជាក់ជាមិនខាន។

https://www.youtube.com/watch?v=-wsxQdDt_QQ

មតិយោបល់