កណ្តាលៈ បុរសចំណាស់ល្មោភកាមម្នាក់ ត្រូវម្តាយកុមារីប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន ខណៈដែលប៉ុនប៉ងរំលោភក្មេងស្រីមិនបានសម្រេច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុច ផ្ទះជនរងគ្រោះ ក្នុងភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
នគរបាលស្រុកកោះធំបានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ ស.ស.ព ភេទស្រី អាយុ ៥ឆ្នាំ មានទីលំនៅ ភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ក្នុងបន្ទុក ។ ជនសង្ស័យឈ្មោះ ឃ្លឹម ខេង ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន) ។
នគរបាលបានបញ្ជាក់ថា រយៈកាលកន្លងមក ជនសង្ស័យ ឃ្លឹម ខេង តែងតែចេញចូលទៅ ផឹកស៊ីជាមួយជីតាកុមារីរងគ្រោះ ជាញឹកញាប់ របៀបអ្នកជិតខាងរាប់អានគ្នា ។ លុះនៅព្រឹកថ្ងៃកើតហេតុខាងលើ វេលាម៉ោងប្រមាណជា៩ ជនសង្ស័យ បានផឹកស៊ីស្រវឹងរហូតដល់ពេលថ្ងៃត្រង់ទើបត្រលប់មកផ្ទះវិញ ។ បន្ទាប់ពីមកដល់ផ្ទះហូបបាយរួចរាល់ បានមួយសន្ទុះ ជនសង្ស័យ ក៏បានដើរមកដល់ផ្ទះកុមារី រងគ្រោះ ក្នុងសភាពស្រវឹង រួចឡើងទៅលើផ្ទះបើកទូរទស្សន៍មើលជាមួយកុមារីរងគ្រោះ ដោយម្ដាយរបស់កុមារីរងគ្រោះ ដេកឈឺព្យួរសេរ៉ូម នៅលើគ្រែក្រោមផ្ទះ ។ បានបន្តិចក្រោយមក ម្ដាយកុមារីគ្រោះឈ្មោះ ពុំ ធី បានឃើញកូនរបស់ខ្លួន(ជនរងគ្រោះ) ចុះមកដី ហើយជនសង្ស័យក៏ចុះមកតាម ពេលនោះកុមារីរងគ្រោះក៏ឡើងទៅលើផ្ទះវិញ ក្រោយមកជនសង្ស័យដោយឃើញកុមារីរងគ្រោះ នៅតែម្នាក់ឯង ក៏ចាប់ផ្ដើមមានអារម្មណ៍ផ្លូវភេទ រួចខ្លួនក៏បានយកចង្អុលដៃខាងឆ្វេង ទៅលូកស្ទាបប្រដាប់ភេទកុមារីរងគ្រោះ ចុះឡើងបណ្ដលអោយចេញឈាម រួចហើយបានពោបពីលើបំរុងស្រាតខោ ដើម្បីរំលោភ ក៏ត្រូវបានម្ដាយកុមារីរងគ្រោះឡើង មកទាន់ ជនសង្ស័យក៏បានងើបចេញទំលាក់ខ្លួនដេកនៅទីនោះទៀតទៅ រួចម្ដាយកុមារី បានសួរនាំកូនចេញពីជនសង្ស័យ និងឃើញឈាមប្រឡាក់ជាប់ភ្លៅកូន ក៏នាំកូនទៅអោយពេទ្យឯកជនឈ្មោះ គួយ ពិនិត្យតែម្ដង រួចបានរាយការណ៍មកកាន់អជ្ញាធរមូលដ្ឋានតែម្ដង ។
ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលប៉ុស្ដិ៍កំពង់កុង បានចុះដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ ឃ្លឹម ខេង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។ នៅចំពោះមុខនគរបាល ជនសង្ស័យ ឃ្លឹម ខេង បានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈ ទៅលើកុមារីរងគ្រោះប្រាកដមែន ។
សមត្ថកិច្ចនគរបាលស្រុកបន្តកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់