ព័ត៌មានជាតិ

ផ្ទុះហិង្សាមានទាំងគ្រូបង្រៀន ជាងឡាន អ្នករត់កង់បីនិងសន្តិសុខឯកជន អ្នកឈ្នះចូលប៉ុស្តិ៍ អ្នកចាញ់ចូលពេទ្យ!

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ជាគ្រូបង្រៀននិងជាងឡាន ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៥និង១៥ នាទី ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ក្រោយពីបានបង្កហិង្សាវាយទៅលើបុរសអ្នករត់កង់បីម្នាក់ រងរបួសធ្ងន់ នៅផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ សុផាន់ មាឃ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងជនសង្ស័យទី២ឈ្មោះ សៀន ខន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯជនរងគ្រោះទី១ឈ្មោះ សួង ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ១៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី២ឈ្មោះ យ៉ីន ពៅ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរសន្តិសុខឯកជន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយជនសង្ស័យខាងលើ បានវាយទាត់ធាក់ជនរងគ្រោះបណ្តាលឲ្យរបួសបាក់ជើងឆ្វេង២កំណាត់និងរបួសក្បាល ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ច្បាប់បន្តទៀត ៕

មតិយោបល់