លោក Leonardo Vitorino គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានឆ្លើយតបចំពោះការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីក្រុមរបស់លោកបានបន្តការខកចិត្តនៅពេលរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ៥-០ ទៅវៀតណាមក្នុងការប្រកួតជម្រុះ AFC Asian Cup ឆ្នាំ 2019 របស់ពួកគេកាលពីថ្ងៃអង្គារ៍។
គ្រូវ័យ ៤៣ឆ្នាំ បាននិយាយថា៖ “ខ្ញុំនឹងមិនបោះបង់ទេ! មុនពេលខ្ញុំមកដល់ប្រទេសកម្ពុជាខ្ញុំដឹងថានេះជាលទ្ធផលនិងប្រវត្តិសាស្ត្រ កាលពីអតីតកាល។ ខ្ញុំត្រូវបានជួលឱ្យធ្វើការងារយូរអង្វែង»។ “ខ្ញុំជឿជាក់ពីអនាគតបាល់ទាត់នៅកម្ពុជា។ ហើយខ្ញុំនឹងធ្វើអ្វីដែលត្រឹមត្រូវជានិច្ចដូច្នេះលទ្ធផលនឹងមកដល់នាពេលអនាគត។ ខ្ញុំជឿជាក់នឹងអនាគតបាល់ទាត់នៅក្នុងប្រទេសនេះ។
បុរសសញ្ជាតិប្រេសុីលបន្ថែមថា “អ្នកណាដែលជឿជាក់! សូមដើរជាមួយខ្ញុំ ទៅមើលការប្រកួតក្នុងលីគ ការហ្វឹកហាត់ និងប្រកួតផ្សេងៗ។ ខ្ញុំធ្វើការនៅប្រទេសកម្ពុជា ហើយខ្ញុំនឹងមិនបោះបង់ចោលអនាគតនៃកីឡាបាល់ទាត់នៅក្នុងប្រទេសនេះដែលបានស្វាគមន៍ខ្ញុំយ៉ាងល្អនោះទេ! ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលដ៏អស្ចារ្យយើងត្រូវតែឆ្លងកាត់ផ្លូវលំបាក ហើយការដើរជាមួយគ្នានឹងកាន់តែងាយស្រួល។
សូមរំលឹកថា ជម្រើសជាតិកម្ពុជា នឹងត្រូវឆ្លងកាត់ការលំបាកក្នុងពូល C ទៀត បន្ទាប់ពីបានទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយទល់នឹង អាហ្វហ្គានីស្ថាន កាលពីខែកក្កដា។ ក្រុមគោព្រៃ ត្រូវឆ្លងកាត់ពីរប្រកួតទៀតជាមួយ ហ្ស៊កដានី នឹង អាហ្វហ្គានីស្ថាន ៕
មតិយោបល់