ព័ត៌មានជាតិ

Update៖ ជនជាតិវៀតណាមម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើអន្ទារកម្ពស់ប្រហែល ១២ម៉ែត្រ ស្លាប់ភ្លាមៗ នៅក្រុងសៀមរាប

សៀមរាប: ករណីការធ្វេសប្រហែសខុសបច្ចេកទេស បណ្ដាលធ្លាក់ពីលើអគារកំពុងជួសជុលស្លាប់ដោយខ្លួនឯង នៅចំណុចក្រុមទី១ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីទទួលព័ត៌មានពីប្រជាការពារភូមិនៅវេលាម៉ោង ១១និង២៥នាទីថា មានមនុស្សធ្លាក់ពីលើអគារកំពុងជួសជុល កម្លាំងជំនាញបានមកដល់កន្លែងកើតហេតុ ឃើញសពជនរងគ្រោះឈ្មោះ ង្វៀង ហៅហ៊ូ ភេទប្រុស អាយុ ៣៩ឆ្នាំ ជាជនជាតិ វៀតណាម ទីលំនៅបច្ចុប្បន្នរស់នៅការដ្ឋាន ភូមិវាល សង្កាត់គោកចក ស្លាប់ដោយសារធ្លាក់ពីលើអន្ទារដែក របស់ម្ចាស់ផ្ទះឈ្មោះ សាន សូស្រី ហៅម៉ី ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

តាមកោសល្យវិច័យរបស់ជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងចូលរួមដោយលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន ជំនាញក្រុង PMក្រុង បានឲ្យដឹងថា សពត្រូវបានឆក់ខ្សែភ្លើង ហើយធ្លាក់ពីលើអន្ទារកម្ពស់ប្រហែល ១២ម៉ែត្រស្លាប់តែម្ដង៕

មតិយោបល់