ព័ត៌មានជាតិ

បុរសម្នាក់ទៅស្ទូចត្រីនៅអូរខាងក្រោយផ្ទះស្រាប់តែធ្លាក់ចូលក្នុងទឹកលង់ស្លាប់តែម្តង

កណ្ដាលៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីបុរសម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញស្លាប់នៅក្នុងទឹកអូរខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើលវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចអូរស្វាយជ្រំ ភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះសេង ណៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តមានទីលំនៅភូមិឃុំកើតហេតុប្រពន្ធឈ្មោះអៀម សុភាព អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិឃុំកើតហេតុមានកូន០៣នាក់(ប្រុស)។

សេចក្តីរាយការណ៍បានឲ្យដឹងថារយៈពេល១ឆ្នាំមកហើយជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសក្បាលនិងមានជំងឺទឹកនោមផ្អែមឧស្សាហ៍ប្រកាច់ជាញឹកញាប់។នៅថ្ងៃទី៣១.០៧.២០២០វេលាម៉ោង៦និង០០នាទីព្រឹកជនរងគ្រោះបានទៅឈរស្ទូចត្រីនៅមាត់អូរស្វាយជ្រំខាងក្រោយផ្ទះខ្លួនចំងាយ២០ម៉ែត្រ។លុះដល់វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃដដែលឈ្មោះគិញ រ៉ានី ភេទស្រី អាយុ៣២ឆ្នាំ ជាប្អូនថ្លៃដើរទៅបន្ទប់ទឹកខាងក្រោយផ្ទះជាប់មាត់អូរក៏ឃើញជនរងគ្រោះដេកផ្កាប់មុខទៅក្នុងទឹកអូរដោយជើងគងមាត់អូរក្បាលនិងខ្លួននៅក្នុងទឹកមានជំរៅ០,៥០ម៉ែត្រនិងមានដងសន្ទូចនៅជិតនោះឃើញដូចនោះឈ្មោះគិញរ៉ានីបានស្រែកឆោឡោឲ្យគេជួយបន្ទាប់មកក្រុមគ្រួសារនិងអ្នកជិតខាងបានមកជួយស្រងយកមកធ្វើចលនាតែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយរួចបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយជ្រំ។

តាមការធ្វើកោសល្យវិច័យពីសមត្ថកិច្ចជំនាញសហការជាមួយកម្លាងប៉ុស្តិ៍ក្រុមប្រឹក្សាឃុំមេភូមិគ្រូពេទ្យនិងក្រុមគ្រួសារសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរដួលធ្លាក់ចូលក្នុងទឹកលង់ស្លាប់ប្រាកដមែននិងបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់