ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ឆេះរោងម៉ាស៊ីនកិនស្រូវមួយកន្លែង បំផ្លាញទ្រព្យសម្បត្តិអស់១០លានរៀល

បាត់ដំបងៈ លោកវរសេនីយ៍ទោ សុង សុភក្ត្រ័ អធិការស្រុកភ្នំព្រឹក បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះរោងម៉ាស៊ីនកិនស្រូវមួយកន្លែង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិសរុបចំនួន១០លានរៀល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី៦ ភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ គឺផ្តើមចេញពីការទុស្សេខ្សែភ្លើង និងបណ្តាលឲ្យឆាបឆេះអស់រោងធ្វើពីឈើ១ខ្នង ដែលមានបណ្តោយ៦ម៉ែត្រ គុណនឹងទទឹង៥ម៉ែត្រ ប្រកស័ង្កសី ដែលមានម្ចាស់ផ្ទះឈ្មោះ ដុំ សុខុម អាយុ៤៨ឆ្នាំ រួមនិងឆេះបំផ្លាញម៉ាសុីនម៉ាកសៀងហៃ ២៥ សេសចំនួន១គ្រឿង , ត្បាល់កិនស្រូវចំនួន ២គ្រឿង ,ត្បាលវ៉ៃចំណីសត្វចំនួន១គ្រឿង ,ម៉ូតូកងបី១គ្រឿង និងអង្ករ៥០គីឡូក្រាម ចំនួន២ការ៉ុង សរុបការខូចខាតគិតជាទឹកប្រាក់ចំនួន ១០,០០០,០០០ រៀល (ដប់លានរៀល)៕

មតិយោបល់