ព័ត៌មានបច្ចេកវិទ្យា

របៀបចាក់សោមិនឱ្យនរណាម្នាក់លុបកម្មវិធីលើ iPhone លោកអ្នកផ្តេសផ្តាស់

ប្រសិនបើនៅផ្ទះលោកអ្នកមានក្មេងរពិសច្រើន ដែលចេះតែចុចលុបកម្មវិធីក្នុងទូរសព្ទ iPhone ឬ iPad តាមចិត្តពួកគេ iOS 11 មានវិធីជួយទប់ស្កាត់បាន។ តាមរយៈមុខងារ Restriction លោកអ្នកអាចចូលទៅកំណត់ចាក់សោសម្ងាត់មិនឱ្យនរណាម្នាក់អាចលុបកម្មវិធីណាមួយលើ Home Screen ដោយគ្មានការអនុញ្ញាតបាន ហើយ Post Tech សូមបង្ហាញជូនដូចខាងក្រោម៖

  • ចូលទៅកាន់កម្មវិធី​ Settings -> General
  • ចុចចូល Restrictions
  • វាយបញ្ចូលលេខកូដសម្ងាត់សម្រាប់ចាក់សោកម្មវិធី (អាចដាក់ខុសពីលេខកូដសម្ងាត់សម្រាប់ចាក់សោទូរសព្ទ)
  • ចុចលើកុងតាក់បិទលើមុខងារ Deleting Apps ជាការស្រេច៕

ប្រភពព័ត៌មានៈ igeekblog

មតិយោបល់