កំពង់ធំៈ លោកអធិការរងស្រុកសណ្តាន់ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post Newsថា មានករណីអត្តឃាតដុតសម្លាប់ខ្លួនឯងមួយបានកើតឡើង បណ្តាលឲ្យស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងរន្ធត់។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិសំព័រធំ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
សាកសពជនរងគ្រោះដែលស្លាប់ខាងលើនេះ វ័យប្រហែល៤២ឆ្នាំ ហើយបើតាមការអះអាងពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះរូបនេះជាមនុស្សមានសតិគ្រប់នោះទេ ដោយបានយកសាំងមកដុតសម្លាប់ខ្លួនឯងនៅក្នុងផ្ទះ ផ្អើលដល់ប្រជាពលរដ្ឋជួយអន្តរាគមន៍ពន្លត់ និងសង្គ្រោះជនរងគ្រោះចេញពីភ្នក់ភ្លើង តែជាអកុសលជនរងគ្រោះបានស្លាប់ទៅហើយ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់