ព័ត៌មានជាតិ

បុរសម្នាក់ ទៅឆក់ត្រី បែរជាជួបគ្រោះអកុសល់ ស្លាប់ខ្លួនឯង

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ មានករណីឆក់ត្រី មិនប្រយ័ត្នបែរជាត្រូវឆក់ស្លាប់ខ្លួនឯងទៅវិញ។

កើតហេតុនៅវេលាម៉ោង ០៤ និង៣០នាទី ត្រង់ចំណុច ទំនប់៩២ ស្ថិតក្នុងភូមិគោករមៀត ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អុល សុកុល ភេទ ប្រុស អាយុ ២៤ ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុ មុខរបរកសិករ។

សភាពនៃរឿងហេតុ តាមការបំភ្លឺរបស់ឪពុក ជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែលជា ២០ និង៣០ នាទី ជនរងគ្រោះ បានទៅឆក់ត្រីនៅទំនប់៩២ តែម្នាក់ឯង។ លុះដល់វេលាម៉ោង០៤ និង៣០ នាទី មានប្រជាពលរដ្ឋ បានដើររកត្រីក៏ប្រទះឃើញសាកសពជនរងគ្រោះ រួចក៏រាយការណ៍មកក្រុមគ្រួសារ បន្ទាប់មកក្រុមគ្រួសារបានរាយការណ៍មកសមត្ថកិច្ចបន្ត ហើយសមត្ថកិច្ចបានបង្កើតគណ:កម្មកាពិនិត្យរួមមាន៖ កម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យ ចុះមកដល់ផ្ទះជនរងគ្រោះ ធ្វើការពិនិត្យទៅលើសាកសព។

តាមការសន្និដ្ឋានរបស់ជំនាញ និងគ្រូពេទ្យសពពិតជាបានស្លាប់ដោយសារឆ្លងចរន្តអគ្គីសនី (អាគុយឆក់ត្រី) ឆក់បណ្ដាលឲ្យស្លាប់ប្រាកដមែន។ មានស្នាមរលាត់ស្បែកផ្នែកខ្នងខាងឆ្វេង ក្រៅពីនោះពុំមានស្លាកស្នាម អី្វគួរឲ្យកត់សម្គាល់ឡើយ។

ក្រោយពេលពិនិត្យរួច បានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕

មតិយោបល់