សមាគមន៍កីឡាបាល់ទាត់ឫសហព័ន្ធបាល់ទាត់ចិន (CFA) បានបញ្ជាក់ថាខ្លួននឹងនាំអាជ្ញាកណ្តាលបរទេសមកកាត់សេក្តីការប្រកួតក្នុងក្របខ័ណ្ឌចិន Super League ដែលចាប់ផ្តើមនៅចុងសប្តាហ៍នេះដើម្បីទប់ស្កាត់ការវិវាទថ្មីៗនេះ។
យោងតាមសេចក្តីប្រកាសរបស់ CFA នៅលើគេហទំព័រជាផ្លូវការរបស់ខ្លួនគណៈកម្មាធិការនេះ នឹងអញ្ជើញក្រុមអាជ្ញាកណ្តាលអ៊ឺរ៉ុបនិងអាមេរិចដែលមានជំនាញខ្ពស់ ដើម្បីវិនិច្ឆ័យការប្រកួតសំខាន់ៗ ដើម្បីឲ្យជួយបញ្ចប់ការប្រកួតលីគយ៉ាងរលូន។
សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍នេះរវាង Tianjin Quanjian ជាមួយ Shandong Luneng និងការប្រកួតនៅថ្ងៃអាទិត្យរវាងក្រុម Shanghai Greenland Shenhua និង Tianjin Teda ត្រូវបានជ្រើសរើសយកអាជ្ញាកណ្តាលអឺុរ៉ុបមកសាកល្បង។
ពានលីគកំពូលរបស់ចិន ក៏នឹងត្រូវបានបន្ថែមវីដេអូនៅលើកីឡដ្ឋានផងដែរ ដើម្បីឲ្យអាជ្ញាកណ្តាលមើលឡើងវិញពេលធ្វើការពិន័យ នៅជិតការបិទរដូវកាលបច្ចុប្បន្ននៅខែក្រោយ។ ការអនុវត្តនេះនឹងត្រូវបានធ្វើរួចស្រេចជាផ្លូវការណ៍នៅឆ្នាំក្រោយ៕
មតិយោបល់