Post News Media ព័ត៌មានជាតិ មិនជួយថែរក្សា...

មិនជួយថែរក្សា បែរជា​លួចជីកផ្នូរបុរាណ ត្រូវកម្លាំងបេតិកភណ្ឌចាប់ខ្លួន

ឧត្តរមានជ័យ: កម្លាំងនគរបាលជំនាញការិយាល័យ ការពារបេតិកភណ្ឌ ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម សារឿន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ បានចុះស្រាវជ្រាវលើភូមិសាស្រ្តការពាររបស់ខ្លួននោះ បានប្រទេះឃើញជនល្មើស លួចជីកកកាយផ្នូរបុរាណនៅចំណុចទួលគោក ទល់ភូមិស៊ីលៀម ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈួន ឡាក់ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិស៊ីលៀម ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

បច្ចុប្បន្ន ជនសង្ស័យកំពុង យកមកការិយាល័យនគរបាលបេតិកភណ្ឌខេត្តឧត្តរមានជ័យ ដើម្បីធ្វើការអប់រំណែនាំឲ្យយល់ដឹងពីការថែររក្សាសម្បតិ វប្បធម៌ជាតិ៕