ព្រះវិហារៈ កាលពីវេលាម៉ោងប្រមាណ ៧និង១០នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ មានករណីក្មេងរសាត់ហូរទៅតាមទឹក ត្រង់ចំំណុចទឹកធ្លាក់តេជោបុស្បូវ ស្ថិតក្នុងភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ដំណើររឿង៖ មុនពេលកើតហេតុ ឪពុកជិះម៉ូតូឌុបម្តាយឱបកូនតូចមា្នក់អាយុ ៣ឆ្នាំ ភេទប្រុស មកដល់កន្លែងកើតហេតុខាងលើ ទឹកបានបោកម៉ូតូដូលទាំងឪពុក ម្តាយ និងកូន ខណ:ពេលដែលដួលនោះម្ដាយបានស្រវ៉ាឱបកូន ដោយកម្លាំងទឹកហូរយ៉ាងគំហុក បានបណ្ដាលឲ្យម្តាយដួលបោកខ្ទប់ទៅនឹងដុំថ្មសន្លប់ ចំណែកកុមារារងគ្រោះ ត្រូវរសាត់ហូរតាមទឹកមកទល់ពេលនេះនៅមិនទាន់ស្វែងរក ឃើញនៅឡើយនោះទេ រីឯម្ដាយ និងឪពុក ត្រូវបានកម្លាំងរដ្ឋបាលស្រុកជាំក្សាន្ដចុះជួយសង្គ្រោះទាន់ពេលវេលា។
ជំនន់ទឹកភ្លៀងបានគ្របដណ្ដប់ក្នុងស្រុកជាំក្សាន្ដមានចំនួន ៥កន្លែង សំខាន់ ៗដូចជា
១/ កើតឡើងនៅភូមិធម្មជាតិ កន្លែងអាងស្តុបទឹកក្នុងភូមិធម្មជាតិ។
២/ ទឹកបានហូរលិចផ្លូវលេខ៦៩ ចំនួន២គោលដៅ ដែលមិនអាចធ្វើដំណើរបាន។
៣/ នៅឃុំយាងបានដាច់ផ្លូវមូលនិធិឃុំនិងផ្លូវអភិវឌ្ឍន៍ជនបទ មិនអាចធ្វើដំណើរឆ្លងកាត់បាន។
៤/ ទំនប់ព្រៃភ្ញៀវ រងការបាក់ទំនប់មិនអាចធ្វើដំណើរបាន។
៥/ ចំណុចទឹកធ្លាក់តេជោបុស្បូវ ។
បញ្ជាក់៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នេះថា កម្ពស់ទឹកស្ទឹងសែនហក់ឡើងដល់១០.៥៨ ហើយ និងជន់លិចចំនួន៣ ស្រុកគឺ ស្រុកឆែប ជាំក្សាន្ដ និងគូលែន ៕
មតិយោបល់