ព័ត៌មានជាតិ

ឡានក្រឡុកសុីម៉ងត៍ក្រុមហ៊ុន ជីសុីអឹម មិនសូវខ្វល់រឿងច្បាប់

ភ្នំពេញៈ នៅ​មុននេះបន្តិច​ មានករណី​គ្រោះថ្នាក់ចរាចរណ៍មួយ​​បង្កឡើង​ដោយ​រថយន្ត​ក្រឡុកសុីម៉ងត៍របស់​ក្រុមហ៊ុន ជីសុីអឹម ពាក់ស្លាកលេខ ភ្នំពេញ 5A -0022 មួយគ្រឿង​ ដាច់​ហ្វ្រាំងទៅបុករថយន្ត​ម៉ាក ហាយឡែនឌ័រ មួយគ្រឿង​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P-8696រងការខូចខាត​កំពិតខាងមុខ បន្ទាប់មកក៍បន្តទៅបុករបង​មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបាក់អស់៣ផ្ទាំង ​នៅលើ​បណ្តោយផ្លូវ២៧១ កែងនិងផ្លូវ១៨៧ ក្នុងសង្កាត់ទន្លេបាក់សាក់ខណ្ឌចំការមន ។

បច្ចុប្បន្ន នគរបាល​កំពុងចុះអន្តរាគមន៍​ ដើម្បីឲ្យរថយន្ត​ភាគីបង្កដោះស្រាយគ្នា​  ប៉ុន្តែករណីនេះត្រូវបានគេចាត់ទុកថា​ អ្នកបើក​ រថយន្តមិនគោរពច្បាប់​  នេះសំណាងណាស់បុកត្រឹមរថយន្តនិងរបងមន្ទីពេទ្យ​  ចុះបើបុកមនុស្សវិញ​ ក្រុមហ៊ុនគិតបែបណា​ ៕

photo_2016-06-05_12-48-15

photo_2016-06-05_12-48-14 (2)

photo_2016-06-05_12-48-13

photo_2016-06-05_12-48-16

photo_2016-06-05_12-48-17 (2)

photo_2016-06-05_12-48-17

photo_2016-06-05_12-48-18

មតិយោបល់