កណ្តាលៈ នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ លោក ហេង ផេង ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ក្មេងទំនើងដេញគប់គ្នាផ្អើលនៅមុខកីឡដ្ឋានខេត្តកណ្តាល ដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមបទចោទ«ហិង្សាដោយចេតនា ទៅវិញទៅមក» តាមបញ្ញាត្តិមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពីរលានរៀល ទៅប្រាំមួយលានរៀល។
លោក ហេង ផេង ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាលបានបញ្ជូនសំណុំរឿងទៅលោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ដើម្បីសម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្នហើយ ។
ដែលប្រព្រឹត្តនៅចំណុច មុខកីឡដ្ឋានខេត្តកណ្តាលភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា ក្រុមក្មេងទំនើងដែលតែងតែបង្កការអុកឡុកស្ទើរតែជារៀងរាល់ថ្ងៃ ត្រូវបានលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បញ្ជាអោយលោក វរៈសេនីយ៍ត្រី ចំរើន បញ្ញា អធិការងក្រុងតាខ្មៅ បានដឹកនាំកម្លាំងអន្តរាគមន៍ ចុះទៅបង្ក្រាបក្រុមក្មេងទំនើងកំពុងតែដេញគប់គ្នាយ៉ាងសាហាវ បានក្មេងទំនើង៥នាក់ រួមនិងវត្ថុតាងមួយចំនូន។
បើតាមវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅបានប្រាប់អោយដឹងថា ជនល្មើស ២ក្រុម
-ក្រុមទី១:មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
-ក្រុមទី២មានគ្នាប្រហែល១៥នាក់ ឃាត់ខ្លនបាន៥នាក់ ៖
១-ឈ្មោះជា ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ
ទីលំនៅ:ភូមិប្រជុំអង្គឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
-មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះអ៊ុង វីរ: ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅ:ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។
៣-ឈ្មោះអ៊ុក ចាន់ថង
ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅ:ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-មុខរបរ:កម្មករ(ឃាត់ខ្លួន)។
៤-ឈ្មោះកែប ស្រស់ភេទប្រុស អាយុ២១ឆ្នាំស្នាក់នៅផ្ទះជួលភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
-មុខរបរ:កម្មករលាងម៉ូតូ(ឃាត់ខ្លួន)។
៥-ឈ្មោះផល ណារ៉ុងភេទប្រុស អាយុ១៩ឆ្នាំទីលំនៅ:ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-មុខរបរ:កម្មករកាប់ជ្រូក(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក:ដុំថ្មចំនួនបីដុំ,ម៉ូតូចំនួន៣គ្រឿង(១-ម៉ាកHONDA១២៥ ពណ៌ខ្មៅស៊េរី២០១៤ ស្លាកលេខភ្នំពេញ1CL-1701, ម៉ាកZOOMER .X ពណ៌ស ស៊េរី២០១៦ ស្លាក លេខភ្នំពេញ1FX-9048 , ម៉ាកSUZUKI nex ពណ៌ស ស៊េរី២០១៤ គ្មានកុងទ័រ ស្លាកលេខ ភ្នំពេញ1CW-6983 ។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនល្មើសក្រុមទី២ត្រូវជនល្មើសក្រុមទី១ដែលជាកម្មករសំណង់ដេញគប់ ហើយក្រុមជនល្មើសទី២បានជិះម៉ូតូទៅហៅបក្សពួកមកជួយសងសឹក ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនជនល្មើលក្រុមទី២បាន៥នាក់ដូចខាងលើតែម្តង។ចំណែកឯជនល្មើស ក្រុមទី១បានរត់គេចខ្លួនបាត់អស់តែម្តង៕
មតិយោបល់