ព័ត៌មានជាតិ

រម៉កកង់បីចាប់ហ្រ្វាំងមិនសុីទៅបុកគូថរថយន្ត RANGE ROVER ស្លាកលេខ ភ្នំពេញ 2T-7795 ពីក្រោយបណ្ដាលឲ្យកកស្ទះចរាចរណ៍ជាច្រើនម៉ោងទាំងព្រឹកព្រលឹម

ភ្នំពេញៈ ម៉ូតូរម៉កកង់បី ចាប់ហ្វ្រាំងមិនសុីទៅបុកគូថរថយន្ត RANGE ROVERពីក្រោយបណ្ដាលឲ្យបែកស្តុបមួយចំហៀងផ្នែកខាងក្រោយ និងការកកស្ទះចរាចរណ៍ជាច្រើនម៉ោងទាំងព្រឹកផងដែរ តែមិនមានអ្នកណាម្នាក់រងរបួសទេ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងនៅភូមិត្នោតជ្រុំ៤សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក RANGE ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-7795 បើកបរដោយបុរសម្នាក់មិនបានស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីរលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតដោយសារស្ថានភាពផ្លូវមានការកកស្ទះចរាចរណ៍បន្តិចបន្តួចរថយន្តបានបង្អង់តិចៗ ពេលនោះក៏មានម៉ូតូរម៉កកង់បី បើកមកពីក្រោយល្បឿនគួរសមដែរ ហើយក៏បានចាប់ហ្រ្វាំងមិនសុីក៏ជ្រុលទៅបុករថយន្តចំហៀងស្តុបរថយន្តបណ្ដាលឲ្យបែកនិងរលាត់ថ្នាំបន្តិចបន្តួចផងដែរ ពេលនោះភាគីទាងសងខាងបានឈប់រថយន្តនិងម៉ូតូរម៉កនៅចំកណ្ដាលផ្លូវបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍នូវលើផ្លូវនេះជាច្រើនម៉ោង។

ក្រោយមកក៏មានសមត្ថកិច្ចចរាចរណ៍ប៉ុស្តិ៍បឹងទំពុន មកវាស់វែងនិងយករថយន្តរួចទាំងរម៉កយកមកអែបខាងដើម្បីកុំឲ្យកកស្ទះចរាចរណ៍នៅលើផ្លូវ ភាគីខាងបានជជែកគ្នាអស់រយៈពេលជិតមួយម៉ោងទើបខាងរម៉កកង់បីបានសងសំណងទៅខាងរថយន្តចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿង៕

https://youtu.be/EPDxprJVtlk

មតិយោបល់