ព័ត៌មានជាតិ

ក្តៅសាច់ជាមួយនឹងភេទដូចគ្នា នៅលើ Facebook

ក្នុងសង្គមបច្ចុប្បន្នកាលនេះ អ្វីដែល​មិនអាច​ទៅរួច គឺវាត្រូវ​តែទៅរួច ពេលខ្លះទង្វើ​របស់​ម​នុស្សគឺធ្វើ​ប្រាស​ចាគនឹង​ធម្មជាតិដែល​បានកំណត់ ដែលមនុស្សទូ​ទៅ​នឹក​ស្មាន​មិនដល់ ។

ជាមួយនឹងបច្ចេកវិទ្យា​ទៅមុខ ឥត​ឈប់ឈរ​ អ្វីៗក៏មាន ដូច្នេះ​ភាព​ចាំបាច់របស់​មនុស្ស​គឺចំណង​ទំនាក់​ទំនងគ្នា ការ​ទំនាក់​ទំនងគ្នា នោះឯង​គឺធ្វើ​ទៅ​តាម​ស្ថាន​ភាពផ្សេង​ៗ​ ទាំង​ការទំនាក់​ទំនង​ដោយការ​ជួប​ផ្ទាល់ នឹង ទំនាក់​ទំនង​ដោយ​ប្រយោល ។

មក​ដល់ឆ្នាំ​ ២០១២ នេះ​ដែល​ជា​ឆ្នាំថ្មី បច្ចេកវិទ្យាក៍ថ្មី អ្វីៗក៏មាន អ្វី​ដែល​ពេញ​និយម​សម្រាប់​ទំនាក់ទំនង​គ្នា នោះ​គឺ ទូរស័ព្ទ​​ដៃ និង បណ្តាញ​ទំនាក់​ទំនង​សង្គម ដែល​យុវវ័យ​នៅកម្ពុជា​ចូលចិត្ត​នោះ​គឺ គេហៅថា Facebook ការប្រើ​ទំនាក់​ទំនង​តាមបណ្តាញ Facebook នេះ​ឯង​បើ​មនុស្ស​ធ្វើល្អ​ទៅ​តាម​បច្ចកវិទ្យា​ដែល​គេ​ណែនាំ​វាមិនមាននូវបញ្ហានោះទេ ។ Facebook មិនខុសអីពីថ្នាំ ដែល​ព្យាបាលនូវ​ជម្ងឺ​នោះ​ទេ បើ​មនុស្សប្រើវាខុសវានឹង​ក្លាយ​ជា ថ្នាំ​មាន​មុខពីរ​ជាក់​ជាមិន​ខានឡើយ ។Facebook គឺជាបណ្តាញ​ទំនាក់ទំនងសង្គម​ដែល​មាន​វិសាល​ភាពធំទូលាយនាពេលបច្ចុប្បន្ន ដែល​គេ​ប្រើ​វា​សម្រាប់​ចែក​ចាយ​នូ​វ​ចំណេះដឹង នឹង​អ្វី​ដែល​ប្លែក​នៅ​លើ ពិភពលោកនេះ ឲ្យ​គ្នា​ទៅវិញ​ទៅមក ។

នៅ​លើ​គេហទំព័រ ទំនាក់ទំនង សង្គម Facebook យើងតែង​តែ​ឃើញនូវ​រូប​ភាពប្លែកៗ ចំណេះ​ដឹងថ្មីៗ ដែល​យើង​មិន​បាន​ឃើញ​ពីមុន​មក មាន​ទាំង​រូប​ភាព​មាន​គុណប្រយោជន៍ និងរូប​ភាពមាន​គុណ​វិបត្តិ ។​នៅ​ពេលថ្មីៗនេះ​យើង​សង្កេត​ឃើញរូប​ភាពមួយ “គូស្នេហ៍ស្រីៗមួយគួបញ្ចេញ​នូវ​សកម្មភាពសិច” នៅ​លើ​គេហទំព័រ របស់ Facebook ដែល​ជាសកម្ម​ភាពបបោសអង្អែល​គ្នា ​នា​ពេលថ្មីៗ​កន្លង​មកនេះ។ នេះ​គឺ​ជាសកម្ម​ភាពមួយ​ដែល​ប្រាសចាគ​នូវ​ច្បាប់ធម្ម​ជាតិដែល​បាន​បង្កើត ហើយមនុស្សទូ​ទៅ​ស្អប់ខ្ពើម ។ ​

​ទោះបី​ជានៅ​លើពិ​ភពលោកនេះមាន​ការ​គាំទ្រ​ឲ្យ​ភេទ​ដូច​គ្នា​ស្រលាញ់​គ្នា យ៉ាងនេះ​ក្តី ក៏មាន​មនុស្ស​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​នូវ​ទង្វើ​នេះដែរ ។ ​​មាន​បញ្ហា​ជា​ច្រើន​ណស់​ដែល​មនុស្ស​ភេទ​ដូច​គ្នា អាច​​ស្រ​លាញ់​គ្នា​ទៅរួច ​ភាគ​ច្រើនកំណើត​មក​ពី​ធម្ម​ជាតិ និង​មួយចំនួន​ក្តាប់តូច​ប្រភពកើត​ចេញ​ពីការ​ខូចចិត្ត ​ដោយសង្សារ​បោះ​បង់ខ្លួន ក៏​កើត​ចិត្តស្អប់​ចំ​ពោះ​ភេទ​ផ្ទុយ​គ្នា ហើយ​បែរទៅ​ជា​ស្រលាញ់ភេទ​ដូច​គ្នា ទៅ​វិញ ​ដែល​ភាសាអង់​គ្លេសគេហៅថា Lesbian និងម្យ៉ាង​ទៀត​គេហៅថា MSM ប្រុសក៏​ត្រូវ​ ស្រីក៏​ត្រូវ ។ ​

សម្រាប់ប្រិយមិត្ត​របស់ គេហទំព័រ ដំណឹង វិញ​គិត​យ៉ាង​ដូចម្តេច ចំ​ពោះបញ្ហានេះ? ចូលរួមបញ្ចញ​មតិ​ដើម្បីសង្គម ខ្មែរ ៕

អត្ថបទ ៖ បុរសដំណឹង

ប្រភព៖ www.facebook.com/vongsreynith​ និង Vong Sopheap

មតិយោបល់