ទឹកដោះម្តាយមួយដំណក់ៗ មានកោសិកាឈាមសរាប់លាន ដែលអាចជួយជំរុញដល់ប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ ព្រមទាំងការលូតលាស់រាងកាយទាំងមូលផងដែរ។ ដូច្នេះការបំបៅកូន គឺជារឿងដល់សំខាប់បំផុត ដែលអ្នកម្តាយគ្រប់រូបគួរតែផ្តល់ឲ្យកូនឲ្យបានគ្រប់គ្រាន់យ៉ាងតិចបំផុត ៦ខែ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃការបំបៅដោះកូន៖
១.ខួរក្បាល ៖ កុមារដែលបៅដោះម្តាយមានកម្រិត IQ ខ្ពស់ជាងកុមារដទៃ ព្រោះកូឡេស្តេរ៉ុល និងខ្លាញ់ដែលមាននៅក្នុងទឹកដោះម្តាយ អាចជួយទ្រទ្រងដល់ការវិវត្តនៃជាលិកាសរសៃប្រសាទ។
២.ភ្នែក ៖ កុមារដែលបៅដោះម្តាយបានគ្រប់គ្រាន់ មានភ្នែកភ្លឺច្បាស់ កាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។
៣.ត្រចៀក ៖ កុមារដែលបៅដោះម្តាយ ប្រឈមនឹងបញ្ហាឆ្លងជំងឺត្រចៀកតិចតួចបំផុត។
៤.មាត់ ៖ កុមារដែលបៅដោះម្តាយរយៈពេល ១ឆ្នាំ ឬច្រើនជាងនេះ ប្រឈមនឹងបញ្ហាមាត់ធ្មេញតិចតួច។
៥.បំពង់ក ៖ កុមារដែលបៅដោះម្តាយ អាចកាត់បន្ថយហានិភ័យនៃជំងឺដុះសាច់បំពងក។
៦.ប្រព័ន្ធផ្លូវដង្ហើម ៖ កុមារដែលបៅដោះម្តាយអាចប្រឈមនឹងជំងឺរលាកសួត និងគ្រុនផ្តសាយ តិចជាងកុមារដទៃ។
៧.សរសៃឈាមបេះដូង ៖ កុមារដែលបៅដោះម្តាយ មានអត្រានៃបញ្ហាបេះដូងទាប ដោយសារតែទឹកដោះអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនៅពេលពួកគេធំឡើង។
៨.ប្រព័ន្ធរំលាយអាហារ ៖ កុមារដែលបៅដោះម្តាយរយៈពេល៦ខែ អាចជៀសផុតពីបញ្ហារលាកក្រពះពោះវៀន នៅពេលធំពេញវ័យ។
៩.ប្រព័ន្ធការពាររាងកាយ ៖ កុមារដែលបៅដោះម្តាយ អាចជួយឲ្យប្រព័ន្ធការពាររាងកាយមានភាពរឹងមាំ ពន្លឿនដល់ការលូតលាស់ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
១០.តម្រងនោម ៖ កុមារដែលបៅទឹកដោះម្តាយ អាចកាត់បន្ថយបន្ទុកទៅលើតម្រងនោម ដោយសារតែបរិមាណនៃជាតិអំបិល និងប្រូតេអ៊ីន។
១១.ប្រព័ន្ធទឹកនោម ៖ កុមារដែលបៅទឹកដោះម្តាយ មានអត្រានៃការឆ្លងមេរោគលើប្រព័ន្ធទឹកនោមមានកម្រិតទាប។
១២.ឈឺសន្លាក់សាច់ ៖ កុមារដែលបៅទឹកដោះម្តាយ ប្រឈមនឹងជំងឺរលាកសន្លាក់រ៉ាំរ៉ៃតិចបំផុត។
១៣.ស្បែក ៖ កុមារដែលបៅដោះម្តាយ មានបញ្ហាស្បែកអាឡែស៊ីតិចតួច។
១៤.ពោះវៀន ៖ កុមារដែលបៅដោះម្តាយ មានបញ្ហាទល់លាមក និងហ្គាសក្នុងពោះវៀនតិច។
ទាំងអស់នេះហើយ គឺជាអត្ថប្រយោជន៍នៃទឹកដោះម្តាយ ដូច្នេះហើយអ្នកម្តាយគ្រប់រូបគួរតែបំបៅដោះកូនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
ប្រភព៖ soha
មតិយោបល់