ព័ត៌មានជាតិ

ជនសង្ស័យចំនួន១៤នាក់ លួចកាច់សោកម៉ូតូ ត្រូវកម្លាំងជំនាញឃាត់ខ្លួន

បន្ទាយមានជ័យ: កងរាជអាវុធហត្ថក្រុកធ្វើការបង្ក្រាបករណីលួចកាច់សោកម៉ូតូ ឃាត់ខ្លួនជនសង្ស័យចំនួន១៤ កាលពីវេលាម៉ោង ១០ និង ១០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្សារត្រី ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ កាលពីថ្ងៃទី១៥ ខែធ្នូ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាល ដើម្បីសមត្ថកិច្ចជួយអន្តរាគមន៍។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង១៤នាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលធ្វើការសាកសួរ ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់សោម៉ូតូប្រាកដមែន។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនស្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់