ព័ត៌មានជាតិ

បើករថយន្តមិនប្រយ័ត្ន ក៏ក្រទ្បាប់ធ្លាក់ផ្លូវ រួចដាក់មេប្រូចបាត់

តាកែវ: នៅវេលាម៉ោង ៥ និង១០នាទីទៀបភ្លឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿងបានក្រទ្បាប់ធ្លាក់ផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតទ្បើងនៅលើផ្លូវលំ ចំណុចខាងលិចវត្តព្រឹក្សា ស្ថិតនៅភូមិពេជសារ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ។

រថយន្តបង្កម៉ាក ហ៊ីយីនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9269​ បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានក្រទ្បាប់ធ្លាក់ទៅខាងជើងផ្លូវ ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយសារក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កហេតុជាកម្មសិទ្ធិរបស់ឈ្មោះ ឈឿន ភេទប្រុស អាយុ៤៣ ឆ្នាំ ទីលំនៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តកែវ ដែលករណីខាលើនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ៕

មតិយោបល់