ស្ត្រីដែលល្បីល្បាញលើអ៊ីធឺណេតរឿងភូតកុហកវះកាត់បន្ថែមសុដន់ ដែលមានរហូតដល់ទៅ ៣ ក្លែប នោះ ត្រូវបានចាប់ខ្លួន ពីបទ មានសារធាតុស្រវឹងក្នុងអំឡុងពេលបើកបរ។
នាង Alisha Hessler ត្រូវបានប៉ូលីសឃាត់ខ្លួននៅរដ្ឋផ្លរីដា ដោយស្វែងរកឃើញថា នាងបំពានច្បាប់ចរចរណ៍ ខណៈដែលក្នុងខ្លួនមានសាធាតុអាកុល លើសពីច្បាប់បានកំណត់ ។
ស្រីស្រស់អាយុ ២១ ឆ្នាំរូបនេះ កាលពីឆ្នាំកន្លងទៅបានអះអាងថា នាងបានចំណាយប្រាក់ជាច្រើន ដើម្បីវះកាត់បន្ថែមសុដន់ ក្នុងគោលបំណងដើម្បីទាក់ទាញការចាប់អារម្មណ៍ពី បុរសៗ ។
ទោះបីជាយ៉ាងណាការបោកបញ្ចោតលើអ៊ិនធើណេត រឿងមានសុដន់ ៣ នេះ នាងក៏ត្រូវបានគេចាប់ខ្លួនផងដែរ នៅព្រលានយន្តហោះ ដោយសារតែមាន សុដន់សិប្បនិម្មិត ខុសច្បាប់ ជាប់ជាមួយនឹងឥវ៉ាន់ របស់នាង ។ ក្រោយការចាប់ខ្លួន គេឃើញថា នាងគ្មានសុដន់ ៣ ដូចនាងបានអះអាងនោះទេ ។
ដើម្បីស្ថិតនៅក្រៅឃុំ នាង Alisha Hessler ត្រូវបង់ប្រាក់ចំនួន ៥០០ ដុល្លារ ក្នុងនោះ រួមទាំងករណី បោកបញ្ចោតប្រព័ន្ធផ្សព្វផ្សាយ ថានាងបានសាក់នៅចុងសុដន់ ហើយនិងអះអាងថា ឪពុករបស់នាង មិននិយាយរកខ្លួន តាំងពីនាងដំណើរការវះកាត់នេះ ៕
ទស្សនាវីដេអូដូចខាងក្រោមនេះ ៖
ព័ត៌មានជាតិ
មតិយោបល់