ព័ត៌មានកីឡា

Ancelotti បដិសេធ មិនដឹកនាំក្រុមជម្រើសជាតិ​ អ៊ីតាលី

បន្ទាប់ពីត្រូវបានដកចេញពីអ្នកចាត់ការក្រុម Bayern Munich រួចមក​ លោក Carlo Ancelotti ត្រូវបានប្រធាន​សហព័ន្ធបាល់ទាត់អ៊ីតាលី កោះហៅឲ្យទៅដឹកនាំក្រុមជម្រើសជាតិ តែត្រូវបានលោក​បដិសេធមិនទៅដឹកនាំឡើយ។

នេះគឺជារឿងដ៍ល្អមួយ សម្រាប់លោក Carlo Ancelotti ដែលមិនចាំបាច់រង់ចាំក្លិបណាមួយឡើយ ដោយលោកត្រូវ​បានកោះហៅឲ្យទៅដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី។ យ៉ាង​ណាវិញ បើតាមការចុះផ្សាយរបស់ Mirror បានឲ្យដឹងថា លោក Carlo Ancelotti បានបដិសេធ មិនទៅដឹកនាំក្រុម​ជម្រើសជាតិអ៊ីតាលីឡើយ ដោយលោកចង់ទៅដឹកនាំ​ក្រុមបាល់ទាត់ នៅ Premier League វិញ។ តាមរយ:ការបដិសេធ នេះ លោក Ancelotti បានយល់យ៉ាងច្បាស់ថា ថ្វីបើអ៊ីតាលីជាក្រុមខ្លាំងមួយមែន​ តែបើសិនជាលោក យល់ព្រមទៅដឹកនាំមែននោះ អនាគត់ របស់អ្នកចាត់ការអ៊ីតាលីរូបនេះ ច្បាស់ជាចប់ជាក់ជាមិនខាន។ លោក Carlo Ancelotti បានមើលឃើញពីគម្រូរបស់ អ្នកចាត់ការក្រុមជាច្រើន ក្រោយពីទៅដឹកនាំជម្រើសជាតិ តែងតែធ្វើឲ្យពួកគេ លែងមានប្រជាប្រិយភាពតទៅទៀត ក្រោយពីបញ្ចប់តួនាទី ពីជម្រើសជាតិ។

យ៉ាងណាវិញ សម្រាប់លោក Ancelotti មិខ្វះក្លិបទាក់ទងឡើយ ដូចជា AC Milan និង West Ham ជាដើមសុទ្ធសឹងចង់បានរូបលោក ទៅដឹកនាំ តែលោក Ancelotti កំពុងសម្លឹងឱកាសនៅក្លិបកាំភ្លើងធំ Arsenal ជាង ព្រោះថាអនាគត់របស់លោក Arsenel Wenger កំពុងមិនច្បាស់ ដែលអាចក្លាយជាចន្លោះ សម្រាប់អ្នកចាត់ការអ៊ីតាលីរូបនេះ ក្នុងការជ្រៀតចូលទៅដណ្តើមតួនាទីបាន។ ក៍ប៉ុន្តែ ខណ:ពេលនេះ លោក Carlo Ancelotti មិនទាន់សម្រេច​ចិត្តថាទៅកាន់ទីណាឡើង បើទោះបីជាលោក ចង់មក Premier League ក៍ដោយ តែអ្វីៗមិនទាន់មកដល់នៅ​ឡើយជាហេតុធ្វើឲ្យលោក Ancelotti​ អាចប្រែប្រួលបានគ្រប់ពេល តែសម្រាប់ជម្រើសជាតិអ៊ីតាលី​វិញ មិនមែនជាបំណងរបស់លោកឡើយ។

ដូច្នេះហើយ ការបដិសេធ មិនដឹកនាំជម្រើសជាតិអ៊ីតាលីរបស់លោក Carlo Ancelotti គឺលោកចង់មកបន្តដឹកនាំក្រុម ក្នុងលីគ អាជីពច្រើនជាង ជាពិសេសនោះ នៅ Premier League ។

មតិយោបល់