ព័ត៌មានជាតិ

កម្មករសំណង់ លួចម៉ូតូជាងម៉ាញ៉េ គេចមិនរួចជាប់ជុចប៉េអឹម

ភ្នំពេញ: កម្មករសំណង់ម្នាក់ បានបែកគំនិតទៅលួចម៉ូតូរបស់ជាងម៉ាញ៉េ ប៉ុន្តែសំណាងអាក្រក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌឬស្សីកែវ ក្របួចជាប់។

ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ដោយអាវុធហត្ថខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យដែលជាកម្មករសំណង់ឈ្មោះ ឌុច ម៉ុងចិន្ដា អាយុ២៨ឆ្នាំ ពាក់ព័ន្ធករណី ឆ្កិះសោរលួចម៉ុតូ មួយគ្រឿង ម៉ាក cupពណ៌ទឹកសមុទ្រ ស្លាកលេខ ភ.ព១ ង៥១៧១ ម្ចាស់ឈ្មោះ ជួប សុភក្តិ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាងម៉ាញ៉េ នៅផ្លូវជាតិលេខ៥ ផ្ទះលេខ១៦៩ក្រុម៤ ភូមិបឹងឈូក សង្កាត់km៦ ខណ្ឌឬស្សីកែវ។

ក្រោយពីការធ្វើកំណត់ហេតុចប់ អាវុធហត្ថបាន ប្រគល់ម៉ូតូជូនជនរងគ្រោះវិញ ចំណែកជនសង្ស័យកំពុងបន្តនិតិវិធីបញ្ជូនទៅតុលាការ៕

photo_2016-06-05_18-41-09

photo_2016-06-05_18-41-01

photo_2016-06-05_18-41-13

photo_2016-06-05_18-41-16

មតិយោបល់