ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន១៨កញ្ចប់ ទៅតុលាការ

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងថ្នាំញៀន ត្រូវកម្លាំងជំនាញនគរបាលក្រុងសួងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៥ សីហា ២០១៦នេះហើយ បន្ទាប់ពីជនសង្ស័យត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង បានចុះបង្ក្រាប និងឃាត់ខ្លួនកាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃទី២៤ សីហា ២០១៦ នៅចំណុចភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ជនសង្ស័យឈ្មោះ អ៊ាម ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់សួង ក្រុងសួង ព្រមទាំងដកហូតបាននូវវត្ថុតាងប្រភេទម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន១៨កញ្ចប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយនិងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងខេត្តត្បូងឃ្មុំ៕

គ្រឿងញៀន

គ្រឿងញៀន១

គ្រឿងញៀន២

មតិយោបល់