ព័ត៌មានជាតិ

កូវីដ-១៩៖ ប្រមុខ UN អំពាវនាវឲ្យបន្ធូរបន្ថយបំណុល ចំពោះប្រទេសមានប្រាក់ចំណូលមធ្យម

 

(ញូយ៉ក)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឲ្យមានការបន្ធូរបន្ថយបំណុលបន្ថែមទៀត សម្រាប់បណ្តាប្រទេសមានចំណូលមធ្យម ដើម្បីជួយសម្រួលពួកគេ ក្នុងការងើបឡើងវិញពីវិបត្តិជំងឺ COVID-19។

កំលុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៃមហាសន្និបាត UN ស្តីពីប្រទេសចំណូលមធ្យម លោក Guterres បានលើកឡើងពីតម្រូវការផ្នែកហិរញ្ញវត្ថុ ដើម្បីជួយក្រុមប្រទេសមួយនេះ ដែលស្មើនឹងជាងពាក់កណ្តាលនៃរដ្ឋទាំង ១៩៣ ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ អាចក្រោកឈរឡើងវិញ នៅចំពោះមុខវិបត្តិជំងឺរាតត្បាតសកល។

បើតាមប្រមុខអង្គការសហប្រជាជាតិរូបនេះ បណ្តាប្រទេសមានចំណូលមធ្យម គួរតែទទួលបានការផ្អាកបំណុលរបស់ពួកគេ រហូតដល់ឆ្នាំ២០២២ ដើម្បីទុកពេលឲ្យប្រទេសទាំងនេះ ដោះស្រាយផលប៉ះពាល់ផ្នែកសង្គមនិងសេដ្ឋកិច្ច ដែលបង្កឡើងដោយ COVID-19៕

ប្រភព៖ Xinhua

 

មតិយោបល់