ព័ត៌មានជាតិ

ឈ្មោះសុទ្ធតែ ឧត្តមបណ្ឌិត បែរជាទៅឆក់កាបូបអ្នកដំណើរតាមផ្លូវទៅវិញ!

ភ្នំពេញ: ជនសង្ស័យម្នាក់ដែលឈ្មោះ ទេព ឧត្តមបណ្ឌិត ២៤ឆ្នាំ និសិ្សតឆ្នាំទី២ទៀតនោះ បានជិះម៉ូតូធំ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 1BP-0960 ទៅឆក់កាបូបពីស្រ្តីម្នាក់ដែលមន្រ្តីរាជការក្រសួងទំនាក់ទំនងរដ្ឋសភា កំពុងដើរតាមផ្លូវ ប៉ុន្តែមិនបានសម្រេចនោះទេ ដោយត្រូវប៉េអឹម ខណ្ឌចម្ការមនក្របួចជាប់។

ហេតុការណ៍ លោក ឧត្តមបណ្ឌិត ទៅឆក់កាបូបអ្នកដំណើរនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង២០នាទីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំកាមន កម្លាំងអ-ហខណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច នៅចំនុចផ្លូវ៩៥ កែង៤៣៦ សង្កាត់បឹងត្របែក ខណ្ឌចំកាមន ។ ជនរងគ្រោះឈ្មោះ អុឹម ស្រីមុំ ភេទស្រី អាយុ ២៩ឆ្នាំ មន្រ្តីរាជការក្រសួងទំនាក់ទំនងរដ្ឋសភា រងរបួសដៃនិងជើង និងមិនមានបាត់បងអ្វីទេ ។

បើតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានដើរចេញពីផ្សារបឹងត្របែកម្នាក់ឯងក្នុងបំណងត្រឡប់ទៅផ្ទះវិញ តែពេលមកដល់ចំនុចផ្លូវ៤៣៦កែង៩៥ ក៏មានជនសង្ស័យជិះម៉ូតូម្នាក់ឯងមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះរួចជិះគេចខ្លួនមកដល់ចំនុចមុខក្រសួងដែនដីនិងសំណង់ ក៏វាក់អើនិងរថយន្តបណ្តាលឲ្យដួលម៉ូតូបន្ទាប់មកប្រជាពលរដ្ឋនៅក្បែរនោះស្រែកថាចោរៗ ទើបកម្លាំងជំនាញសុីវឹលអហខណ្ឌនៅក្បែរនោះបានមកអន្តរាគមន៍ឃាត់ខ្លួនជនល្មើស និងដកហូតកាបូបរបស់ជនរងគ្រោះដែលវាបោះចោលនៅក្បែរនោះត្រឡប់មកវិញ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងឃាត់នៅអាវុធហត្ថខណ្ឌ ចំណែកកាបូបប្រគល់ឲ្យជនរងគ្រោះវិញ ចំណែកជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ៕

photo_2016-06-05_19-16-47

photo_2016-06-05_19-16-52

photo_2016-06-05_19-16-55

photo_2016-06-05_19-16-58

មតិយោបល់