កណ្តាលៈ ដោយមានការចង្អុលបង្ហាញពីអធិការនគរបាលស្រុកកៀនស្វាយ នឹងសំណូមពររបស់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០២និង០០នាទី ដោយអនុវត្តតាមបញ្ជាលោកនាយការរិយាល័យចរាចរណ៍ផ្លូវគោកខេត្ត និងលោកអធិការនគរបាលស្រុកកៀនស្វាយ កម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល សរុបចំនួន៩ នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស ផាណារ៉ា អធិការរងទទួលផែនសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងចុះអប់រំ នឹងធ្វើកិច្ចសន្យា ដល់ម្ចាស់រថយន្តដឹកដី ចំពោះរថយន្តដែលប្រើប្រាស់ស៊ីផ្លេខ្យល់លាន់ឮកងរំពង រំខានដល់សាលារៀន មន្ទីរពេទ្យ និងប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវលេខ១១០ ស្ថិតក្នុងឃុំឈើទាល៕



មតិយោបល់