ព័ត៌មានជាតិ

ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ថ្ងៃទី៦-១៣ មិថុនា

ភ្នំពេញ: ខណ:ដែលព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី លក្ខណ:នេះ បានបង្កឲ្យអាកាសធាតុនៅកម្ពុជា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិច ទៅច្រើនទៅតាមតំបន់។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីការព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ចេញផ្សាយនៅរសៀលថ្ងៃទី៥ ខែមិថុនានេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅតំបន់វាលទំនាប អាចនឹងមានភ្លៀងបន្តធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ហើយតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងបន្តធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន ខណ:ដែលតំបន់មាត់សមុទ្រ ក៏អាចនឹងមានភ្លៀងបន្តធ្លាក់រាយប៉ាយពីតិចទៅបង្គួរផងដែរ។

លក្ខណ:អាកាសធាតុបែបនេះ ក្រសួងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសនៅតំបន់ខ្ពង់រាប និងតំបន់វាលទំនាប៕

13346682_486115161580395_97252165519053404_n

មតិយោបល់