ព័ត៌មានជាតិ

អាវុធហត្ថសង្កាត់ស្ទឹងមានជ័យ ឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់ ដកហូតថ្នាំញៀនចំនួន១២កញ្ចប់ក្នុង នោះ១១កញ្ចប់តូច ១កញ្ចប់ធំ

ភ្នំពេញៈ កំលាំងអាវុធហត្ថខណ្ឌមានជ័យប្រចាំការនៅសង្កាត់ស្ទឹងមានជ័យ ដឹកនាំដោយ លោកអនុ សេនីយឯកណុល សុធា បញ្ជាការងអាវុធហត្ថខណ្ឌ មានជ័យ សហការណ៍ ជាមួយកំលាំងប្រជាការពារ បានចុះធ្វើសកម្មភាពភាពបង្ក្រាបក្រុមប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅចំណុចក្រុមទី៩ (តំបន់សំណង់មិនរៀបរយ) ភូមិព្រែកទាល់ ក្នុងប្រតិបត្តិការនេះលទ្ធផល កំលាំងយើងធ្វើកាបង្ក្រាបបាន មនុស្សប្រុសស្រី៦នាក់ នៅវេលាម៉ោង១៣និង ៣០នាទីរសៀល នាថ្ងៃ ទី០៥ខែមិថុនា ឆ្នាំ២០១៦។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា បានចំនួន១២កញ្ចប់ក្នុង នោះ១១កញ្ចប់តូច ១កញ្ចប់ធំ ជនសង្ស័យដែលឃាត់ខ្លួន មានម្នាក់ជាស្រី។

ជនសង្ស័យទាំង៦នាក់រួមមាន ទី១-វណ្ណ.រិទ្ធភេទប្រុសអា យុ២១ឆ្នាំទីលំនៅក្រុម៣ ភូមិដំណាក់ធំ មុខរបរបុគ្គលិកហាងផឹកស៉ី, ទី២-កន.តន(ប្រុស)អាយុ១៨ឆ្នាំសិស្សនៅមណ្ឌល PSE, ទី៣-ទូច.សីហា(ប្រុស) អាយុ២១ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ, ទី៤-សាយ.ពិសិទ្ធ(ប្រុស អាយុ២៥ឆ្នាំមុខរបររើស អេតចាយ ទីលំនៅនិនពិតប្រាកដ,ទី៥-យូ.លីហ៊ៅ(ប្រុស) អាយុ២១ឆ្នាំមុខរបរលក់ទា ខ្វៃទីលំនៅភូមិដំណាក់ធំ និងទី៦-ណាវ.ចាន់ឌឿន(ស្រី) អាយុ៣៨ឆ្នាំមុខ របររើសអេតចាយស្នាក់ នៅក្រុមទី ៩ភូមិព្រែកទាល់៕

photo_2016-06-05_19-10-25photo_2016-06-05_19-10-28photo_2016-06-05_19-10-35

មតិយោបល់