បាត់ដំបងៈ កាលពីវេលាម៉ោង ០២ និង៥០នាទីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យបីនាក់ ពាក់ព័ន្ធគ្រឿងញៀន ស្ថិតនៅចំណុចវត្តពោធិ៍ ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។
បើតាមប្រភពបានឲ្យដឹងថា ជនសង្ស័យចំនួន០៣នាក់នោះមានឈ្មោះ ទី១. អឹម សេងហុង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២ ឈ្មោះ គីង សារឿន ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣. ពៅ សារ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាងពិតប្រាកដ ។
ជងសង្ស័យទាំងបីនាក់ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ចំណែកវត្ថុតាងចាប់យករួមមាន៖ ១. ម្សៅក្រាមពណ៌សថ្លា ចំនួន ០៥កញ្ចប់ ទម្ងន់ស្មើ ៨.៥២ក្រាម, ២. ថ្នាំញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន ០៣គ្រាប់, ៣. ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង, ៤. លុយខ្មែរ ចំនួន ៣៨ម៉ឺនរៀល, ៥. លុយអាមេរិក ចំនួន ៥១ដុល្លា, ៦. ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី ៕
មតិយោបល់