ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងវប្បធម៌បញ្ជាក់ជាថ្មីថា កំពុងប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីការពារផលប្រយោជន៍ជាតិ ជំវិញរឿងថៃប្រុងដាក់ល្ខោនខោល ជាបេតិកភណ្ឌជាតិ

ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ជាថ្មីទៀតថា ក្រសួងកំពុងខិតខំ និងធ្វើឲ្យអស់ពីលទ្ធភាព និងគ្រប់មធ្យោបាយ ដើម្បីការពារផលប្រយោជន៍រួមរបស់ជាតិកម្ពុជា ជំវិញរឿងដែលប្រទេសថៃ គ្រោងយកល្ខោនខោលទៅចុះបញ្ជីបេតិកភណ្ឌពិភពលោក។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញកាលពីថ្ងៃទី០៣ ខែមិថុនានេះ បានឲ្យដឹងថា រាល់ការចុះបញ្ជីបេតិកភណ្ឌពិភពលោក ឬបេតិកភណ្ឌវប្បធម៌អរូបិនៃមនុស្សជាតិក្តី គឺត្រូវអនុវត្តន៍តាមគោលការណ៍ច្បាប់ និងនីតិវិធីចាំបាច់ ដែលអង្គការយូណេស្កូតម្រូវឲ្យគ្រប់ជនជាតិ និងគ្រប់ប្រទេសនៅលើពិភពលោក ពុំមែនធ្វើតាមតែការប្រកាស ការនឹកឃើញ ឬតាមអារម្មណ៍របស់អ្នកណាម្នាក់ ឬប្រទេសណាមួយនោះឡើយ៕

photo_2016-06-05_19-44-11

photo_2016-06-05_19-44-16

photo_2016-06-05_19-44-19

photo_2016-06-05_19-44-22

photo_2016-06-05_19-44-25

photo_2016-06-05_19-44-29

photo_2016-06-05_19-44-32

photo_2016-06-05_19-44-37

មតិយោបល់