ព័ត៌មានជាតិ

តាកុងស្រវឹង បើករថយន្តទៅបុករបងផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់

ប៉ៃលិន: កាលពីវេលាម៉ោង ៩ និង៣០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង បានបើកបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ដែលហេតុការណ៍នេះ បានកើតទ្បើងនៅត្រង់ចំណុចភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

រថយន្តបង្កម៉ាក Camry ពាក់ស្លាកលេខភ្នំពេញ 2D-5166 (ខូចខាតធ្ងន់) បើកដោយឈ្មោះ សួន សុជាតិ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមសមសត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ គឺបណ្តាលមកពីបើកបរស្រវឹង៕

មតិយោបល់