ព័ត៌មានជាតិ

យុវជន ២នាក់ ជិះម៉ូតូទៅបុកគូទក្រោយរថយន្តលាន់ឮដូចរន្ទះ បណ្ដាលឲ្យស្លាប់ភ្លាម…

កំពត: ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយ​យុវជន​ ២​នាក់ ជិះ​ម៉ូតូឌុប​គ្នា ​ជ្រុលចង្កូតទៅ​បុក​រថយន្តមួយគ្រឿង ​កំពុង​ចត​លើ​ចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់ទាំងពីរនាក់ ភ្លាមៗនៅនឹងកន្លែង។

​ហេតុការណ៍នេះ បានកើតឡើងកាលពី​វេលាយប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨​ នៅ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ស្ថិតក្នុង​ភូមិ​ដំ​ណាត់​ក្រសាំង ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរជ័យ ខេត្តកំពត​។​

ជនរងគ្រោះទី១.ឈ្មោះ​ នាក់ ជ័យ អាយុ ២៥​ឆ្នាំ​ និងទី២. ឈ្មោះ​ ផន ម៉ាញ អាយុ ២៩​ឆ្នាំ​ ទាំងពីរ​នាក់ រស់នៅ​ភូមិ​តា​កុក ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត​។

តាមប្រភពពីកន្លែងកើតហេតុ បាន​ឲ្យដឹងថា​ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃកើតហេតុ គេឃើញយុវជន​ពីរ​នាក់ ​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ក្នុងល្បឿន​យ៉ាង​លឿន​។ លុះដល់​កន្លែងកើតហេតុ ម៉ូតូ​បាន​រេ​ចង្កូត​ជ្រុល​បុក​រថយន្ត​ពីក្រោយ ដែល​កំពុង​ចត​លើ​ចិញ្ចើមផ្លូវលាន់ឮ​ដូចរន្ទះ បណ្ដាលឲ្យយុវជនទាំងពីរនាក់ស្លាប់នៅនឹងកន្លែង។

ក្រោយកើតហេតុ​ម្ចាស់​រថយន្ត ​បាន​គេចខ្លួនបាត់​ពី​៕

មតិយោបល់