ព័ត៌មានកីឡា

Ronaldo រកបានគ្រាប់ទី៥ នៅ Champion League

តារាស៊ុតវ័យ៣២ឆ្នាំ របស់ក្រុមស្តេចស​​ Real Madrid គឺកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo អាចរកបានគ្រាប់ទី៥ នៅ Champion League ហើយ ក្នុងការបង្ហាញខ្លួន​ ៣ប្រកួតកន្លងមកនេះ ឲ្យក្រុម Real Madrid ។

ជាក់ស្តែងណាស់ ក្នុងការបើកទ្វារ Bernabeu ទទួលក្រុម​មានខ្នាយមាស Tottenham Hotspur យប់មិញនេះ ក្រុមស្តេចស​ Real Madrid លេងបានត្រឹមស្មើ ១-១ ប៉ុណ្ណោះ។ យ៉ាងណាវិញ តារាដ៍ឆ្នើម និងជាបេក្ខភាពប្រជែង Balon D’Or ឆ្នាំនេះ Cristiano Ronaldo អាចបន្តរកគ្រាប់បាល់ឲ្យ ក្រុម Real Madrid ១គ្រាប់ទៀត ដែលនេះគឺជាគ្រាប់បាល់ទី៥ ហើយសម្រាប់តារាដ៍ឆ្នើមរូប​នេះ នៅ Champion League រដូវកាលនេះ។

ក្នុងនោះដែរ​ Tottenham បានរកគ្រាប់បាល់ ស៊ុតបញ្ចូលទី បាន១គ្រាប់មុន ដោយការ Own goal របស់ខ្សែការពារឆ្នើម Raphael Varane នៅនាទីទី២៨ ខណនៅនាទីទី ៤៣ Cristiano Ronaldo បានស៊ុតបាល់ ១១ម៉ែត្រតាមស្មើមកវិញ ក្រោយពីខ្សែការពារ Serge Aurier របស់ Tottenham បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ លើកីឡាករ Toni Kroos ដែលបញ្ចប់តង់ទី១ ក្រុមទាំងមានមានលទ្ធផល​ ១-១ ។ នៅក្នុងតង់ទី២ ក្រុមទាំង២ មានឱកាសវាយបកគ្នាទៅវិញ​ទៅមក តែមិនអាចស៊ុតបញ្ចូលទីគ្នាបានឡើយ ដោយសារអ្នកចាំទីរបស់ក្រុមទាំង២ អាចសង្គ្រោះបាល់គ្រោះថ្នាក់ មួយចំនួនផងដែរ។ ដូច្នេះហើយ Real Madrid និង Tottenham ចែកគ្នាម្នាក់ ១ពិន្ទុ ក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ផងដែរថា Cristiano Ronaldo ស៊ុតបាន​​ ៥គ្រាប់ឲ្យ Real Madrid នេះដែរ គឺស្មើគ្នាជាមួយ Harry Kane របស់ Spurs ដែមាន ៥គ្រាប់ដូចគ្នា ដែលនេះបង្ហាញឲ្យឃើញថា Ronaldo នៅតែជាកីឡាករ ដែលទាត់បញ្ចូលទី បានច្រើនគ្រាប់ដដែល នៅ UEFA Champion League ។

//www.youtube.com/watch?v=Z2UiJdmNrTY

មតិយោបល់