តាកែវៈ លោកអធិការរងស្រុកបាទី បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កទ្បើងរវាងរថយន្ត និងរថយន្ត បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់មនុស្ស ០៣នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥០ និង៥១ ត្រង់ចំណុចភូមិត្រងែលាវ ស្រុកបាទី ខេត្តតាកែវ ។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះទុយ រិទ្ធ ហៅ អទ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិព្រៃស្រូល ឃុំពោធិ៍អង្គក្រង ស្រុកបាសិទ្ធ ខេត្តកំពង់ស្ពឺ (សា្លប់) ទី២ឈ្មោះ ម៉ៅឡេង ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកម្មករសំណង់ និងជនទី៣ឈ្មោះលុយថន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មសំណង់ ទាំងពីនាក់រងរបួសធ្ងន់ ស្នាក់នៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
ប្រភពដដែលបានបន្តថា «មុនពេលកើតហេតុរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AG-8695 បានធ្វើដំណើរបញ្រ្ចាសទិសគ្នាពីត្បូងទៅជើង ទៅបុករថយន្តម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-1196 និងបុករថយន្តម៉ាកកាម៉ារីមួយទៀត ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ 4A-1385 ។
តាមសមត្ថកិច្ច បានបន្ថែមថា តាកុងរថយន្តបង្ក និងម្ចាស់រថយន្តរងគ្រោះ មិនបានស្គាល់អត្តសញ្ញាណនោះទេ ដោយក្រោយកើតហេតុ ពួកគេបានរត់គេចខ្លួនបាត់តែម្ដង។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃ ចំណែកឯសាកសពវិញ សមត្ថកិច្ចបានប្រគល់ជូនដល់ក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់