ព័ត៌មានជាតិ

លោកប្ដីចិត្តសឿង ទាស់សម្ដីគ្នាបន្តិចបន្តួចសោះ ផឹកថ្នាំបញ្ចប់ជីវិត

បាត់ដំបងៈ គ្រាន់តែមានការឈ្លោះប្រកែកគ្នាបន្តិចបន្តួចសោះ លោកប្ដីចិត្តសឿង ទាញដកថ្នាំបាញ់ស្មៅ (អាឆេះ) ទឹកព៌ណខៀង សញ្ញាក្បាលខ្មោចមកផឹក អស់ប្រហែលកន្លះលីត្រ បណ្ដាលឲ្យប្រកាច់បែកពពុះមាត់ ត្រូវបានគេដឹកទៅសង្គ្រោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាពីម៉ោង៩ព្រឹកថ្ងៃទី៦ កញ្ញា នេះ នៅភូមិតំណាក់អំពិល ឃុំបារាំង ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពពីប្រពន្ធឈ្មោះ ណា វី អាយុ៤៣ឆ្នាំ មានកូនចំនួន២នាក់ស្រី រស់នៅភូមិឃុំខាងលើបានឲ្យដឹងថា ប្ដីរបស់គាត់ដែលផឹកថ្នាំសម្លាប់នោះឈ្មោះ ចក់ យ៉េត អាយុ៤២ឆ្នាំ។

ស្ត្រីជាប្រពន្ធឲ្យដឹងទៀតថា ដើមហេតុ គឺគ្រាន់តែមានការប្រកែកគ្នាបន្តិចបន្តួច ហើយរូបគាត់បានដើរចេញទៅបាត់ ស្រាប់មានគេប្រាប់ថា ប្ដីរបស់គាត់បានផឹកថ្នាំបាញ់ស្មៅអស់ប្រហែលកន្លះលីត្រប្រកាច់បែកពុះមាត់ ភ្លាមៗនោះគាត់ក៏បានបញ្ជូនមកមន្ទីពេទ្យភូមិភាគ៥ ប្រចាំស្រុកសំពៅលូនដោយមានអាការៈធ្ងន់ធរពេក ទើសសម្រេចចិត្ត បញ្ជូនបន្តទៅពេទ្យខ្លងហាតប្រទេសថៃ ក្រោយពីបានជួយសង្រោះនិងលាងថ្នាំហើយ បានបញ្ជូនមកមន្ទីពេទ្យភូមិភាគ៥ ក្នុងស្រុកសំពៅលូនវិញ។

បើតាមការអះអាងពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះ ព្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ សង្ឃឹមតិចតួចណាស់៕

https://youtu.be/JFRKySEExZE

ផឹកថ្នាំសម្លាប់ខ្លួន (1)ផឹកថ្នាំសម្លាប់ខ្លួន (2)ផឹកថ្នាំសម្លាប់ខ្លួន (3)ផឹកថ្នាំសម្លាប់ខ្លួន (4)ផឹកថ្នាំសម្លាប់ខ្លួន

មតិយោបល់