ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបករណីលេងលែ្បងស៊ីសងខុសច្បាប់ឃាត់មនុស្សប្រុសស្រីបានជាច្រើននាក់…

ព្រះវិហារ:បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ឲ្យជំនាញចុះស្រាវជ្រាវបង្រ្កាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទដែលកើតមានឡើងក្នុងមូលដ្ឋាន។ ជាក់ស្ដែងនៅថ្ងៃទី១២\០៩\២០២៣ វេលាម៉ោង១០.១៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោក វរសេនីយ៍ឯក គង់ គា នាយការិយាល័យនឹងមានការសម្របសម្រួលដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានចុះបង្ក្រាបអ្នកលេងល្បែងស៊ីសងខុសច្បាប់នៅផ្ទះឈ្នោះ ស៊ឹម ស៊ីដា ភេទស្រី ត្រងចំណុចភ្នំរំដេង លើភូមិត្រពាំងទន្ទឹម ឃុំ រទម ស្រុក រវៀង ខេត្តព្រះវិហារ បង្ក្រាបបាននិងធ្វើការដកហូតបៀបានចំនួន ០៦ហ៊ូ.ទូរស័ព្ទដៃចំនួន០៨គ្រឿង ប្រាក់ចំនួន៣,០៨១,០០០៛(បីលានប្រាំបីមឺនមួយពាន់រៀល)នឹងឃាត់ខ្លួនមុខសញ្ញាលេងល្បែងបានចំនួន០៨នាក់ ស្រី០៤នាក់ ក្នុងនោះជនជាត់ចិនចំនួន០៤នាក់ ប្រុស នឹងបន្តរនិតិវិធី តាមផ្លូវច្បាប់។

មតិយោបល់