ព័ត៌មានជាតិ

Update៖ MSX ឆ្លង ឌ្រីមបើកត្រង់ ពន្លះគ្នាពេញទំហឹងរបួសធ្ងន់

​ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្ក ឡើងដោយម៉ូតូនិងម៉ូតូបណ្តាលឲ្យមនុស្ស២នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។
ហេតុការណ៍ខាងលើរនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ទល់មុខនិងផែរស្ងួត អ៊ុយ ញ៉ុង ដែលស្ថិតនៅក្នុងសង្កាត់ ត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានប្រទះឃើញ ម៉ូតូទាំ២គ្រឿងបើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នាដោយម៉ូតូម៉ាកហុងដាឌ្រីមឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BR 4621 បើកបរដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនគួរសមលុះមកដល់ចំណុចកើតហេតុក៏ស្រាប់មានម៉ូតូមួយគ្រឿងសេរី MSX ពាក់ស្លាកលេខ ព្រៃវែង 1 K 9601 បានបើកឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិចក្នុងបំណងឆ្លងផ្លូវតែមិនទាន់ឆ្លងបានសម្រេចផងក៏វាក់អើរគ្នាក៏បានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកខ្លួនទៅនិងផ្លូវទាំងពីរនាក់បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាងតែម្តងរួចត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សារទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

//youtu.be/gYx9eJy2nm8

មតិយោបល់