ព័ត៌មានសុខភាព

អាហារ៥ប្រភេទមានឥទ្ធិពលបញ្ឈប់បញ្ហាឈឺក្បាលរ៉ាំរ៉ៃសក្តិសិទ្ធបំផុត

ដោយសារតែសម្ពាធការងារប្រចាំថ្ងៃ ឬភាពតានតឹងក្នុងអារម្មណ៍ ធ្វើឲ្យអ្នកកើតមានអាការឈឺក្បាលមែនទេ? ប្រសិនបើអាការឈឺក្បាលកើតឡើងមែនអ្នកប្រហែលជាប្រញាប់ទៅទិញថ្នាំលេបបំបាត់ការឈឺចាប់ជាពុំខាន។ ទោះជាយ៉ាងណាក្រៅពីថ្នាំពេទ្យ មានអាហារ៥ប្រភេទអាចជួយកាត់បន្ថយអាការឈឺក្បាលយ៉ាងមានប្រសិទ្ធភាព ហើយជំនួយដល់សុខភាពថែមទៀត។

១.ផ្កាខាត់ណា
ផ្កាខាត់ណាត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុម្យ៉ាងដែលមានឈ្មោះថា CoQ10 (សារធាតុនេះមានតួនាទីផលិតថាមពល ហើយជួយប្រយុទ្ធបឆ្នាំងនឹងរ៉ាឌីកាល់សេរីដែលបំផ្លាញកោសិកា និងDNA)។ បើតាមការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលមានកម្រិត CoQ10 ងាយទទួលរងនូវជំងឺឈឺក្បាលប្រកាំងខ្លាំងបំផុត។ ហេតុនេះ ហើយអ្នកគួរតែឧស្សាហ៍ទទួលទានផ្កាខាត់ណាជាប្រចាំ ដើម្បីទទួលបានសារធាតុ CoQ10 នេះ។

២.ផ្លែចេក
ក្រុមអ្នកជំនាញប៉ាន់ប្រមាណថា ប្រជាជនអាមេរិកចំនួន៨០ភាគរយ មិនបានទទួលសារធាតុម៉ាញ៉េស្យូមគ្រប់គ្រាន់នោះទេ នៅក្នុងរបបអាហារប្រចាំថ្ងៃ។ ការទទួលបានម៉ាញ៉េស្យូមនៅក្នុងរាងកាយទាបនេះហើយ ជាមូលហេតុដែលធ្វើឲ្យអ្នកតែងតែកើតមានបញ្ហាឈឺក្បាលប្រកាំង។ ប៉ុន្តែផ្លែចេក ជាប្រភពនៃម៉ាញ៉េស្យូមដែលល្អបំផុត ដែលអ្នកគួរតែទទួលទានជាប្រចាំ។

៣.គ្រាប់ល្ង
គ្រាប់ល្ងក៏មានផ្ទុកសារធាតុ CoQ10 ដែលរាងកាយរបស់លោកអ្នកត្រូវការជាចាំបាច់ដែរ។ លើសពីនេះទៅទៀត វាសម្បូរទៅដោយវីតាមីន ដែលអាចជួយរក្សាលំនឹងកម្រិតអ័រម៉ូន estrogen ឲ្យមានស្ថេរភាព។ ប្រសិនបើអ្នកឧស្សាហ៍កើតមានបញ្ហាឈឺក្បាលប្រកាំង គ្រប់ល្ងអាចជួយបាន។

៤.បន្លែពណ៌បៃ និងខ្មៅ
មិនថាបន្លែពណ៌បៃតង ឬខ្មៅនោះទេ សុទ្ធតែជាអាហារដ៏ល្អបំផុតសម្រាប់សុខភាព ព្រោះវាពោរពេញទៅដោយសារធាតុចិញ្ចឹមរួមទាំង riboflavin និងម៉ាញេស្យូម ដែលអាចជួយដោះស្រាយបញ្ហាឈឺក្បាលប្រកាំងយ៉ាងមានប្រសិទ្ធភាព។

៥.ផ្កាខាត់ណាពណ៌ខៀវ
ផ្កាខាត់ណាពណ៌ខៀវត្រូវបានគេរកឃើញថា ជាប្រភពនៃម៉ាញេស្យូមមួយទៀតដែលល្អសម្រាប់សុខភាព។ ការបន្ថែមផ្កាខាត់ណាពណ៌ខៀវ ទៅក្នុងរបបអាហារញឹកញាប់ អាចជួយកាត់បន្ថយបញ្ហាឈឺក្បាលប្រកាំងបាន។

ក្នុងចំណោមអាហារទាំង៥ប្រភេទដូចដែលបានបង្ហាញខាងលើនេះ សុទ្ធតែមានសមត្ថភាពជួយកាត់បន្ថយអាការឈឺក្បាលរ៉ាំរ៉ៃបានដូចគ្នា ដូច្នេះអ្នកគួរតែព្យាយាមទទួលទានជាប្រចាំ៕

ប្រភព៖ davidwolfe

មតិយោបល់