ព័ត៌មានជាតិ

ចិត្តខ្លាំង! ចូលស្តីប្រពន្ធ ខឹងឪពុកម្តាយខាងស្រីក្រផ្តល់ចម្លើយ ចងកសម្លាប់ខ្លួន

ព្រៃវែងៈ លោអធិការស្រុកពារាំង បានប្រាប់ Post News ថា មានករណីបុរសម្នាក់ អត្តឃាតចងកសម្លាប់ខ្លួន។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិពោធិសាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ចូច សីហា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ បានយកខ្សែភ្លើងចងកនឹងធ្នឹមលើផ្ទះ បណ្តាលឲ្យស្លាប់។

លោអធិការស្រុកពារាំង បានបញ្ជាក់ពីមូលហេតុ ដោយសារជនរងគ្រោះខឹងចិត្ត ទៅស្តីដណ្តឹងប្រពន្ធ តែឪពុកម្តាយខាងស្រីក្រផ្តល់ចម្លើយ។

ក្រោយពេលសមត្ថកិច្ចបានពិនិត្យរួចរាល់ សាកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់