ខណៈដែលសពរបស់សាន ស្រីឡៃ ត្រូវបានបូជានៅព្រឹកថ្ងៃទី១៨ តុលានេះ កាលពីវេលាម៉ោង៩ព្រឹក ព័ត៌មានជុំវិញថា សាន ស្រីឡៃ ត្រូវបានស្លាប់ដោយសារតែស្វាមីនាងឆេះដុំ និងប្រច័ណ្ឌនាងជាមួយនឹងរូបថតកៀកកើយជាច្រើនសន្លឹកជាមួយលោក បញ្ញាសិទ្ធិ ដែលលោកបានបង្ហោះមុនពេលនាងស្លាប់ក៏កក្រើកណាស់ដែរ។ ម្នាក់ៗសុទ្ធតែនិយាយថានាងស្លាប់ដោយសារលោក បញ្ញាសិទ្ធិ បើទោះជាលោក និងនាង មិនមានទំនាក់ទំនងស៊ីជម្រៅណាមួយដូចគ្នានឹងរូបថតដែលបានបង្ហាញយ៉ាងណាក៏ដោយ។
ប្រភពពីមនុស្សមាត់ចាបមាត់ព្រាបច្រើនឡើងនិយាយថាអតីតស្វាមីរបស់សាន ស្រីឡៃ ផ្ទុះភ្លើងប្រច័ណ្ឌក្រោយពីឃើញរូបនាង និងលោកបញ្ញាសិទ្ធិ ថតកៀកកើយគ្នា ហើយបង្ហោះជាសាធារណៈនៅលើហ្វេសប៊ុក។
ប្រភពនោះបន្តថាដោយសារខឹងរឿងសាន ស្រីឡៃ ស្និទ្ធស្នាលនឹងបុរសៗក្នុងសិល្បៈ ជាពិសេសគឺលោកបញ្ញាសិទ្ធិនោះហើយ ដែលលោក ជ័យ រិន បានបន្តបង្ករឿងជាមួយនាងមិនឈប់ រហូតឈានដល់ការគំរាមសម្លាប់នាងជាច្រើនលើក បន្ទាប់ពីនាងប្រកែកមិនតាមរឿងឈប់ស្និទ្ធស្នាលជាមួយតារាសិល្បៈ និងមិនព្រមត្រលប់ទៅរួមរស់ជាមួយលោកវិញ។
ប្រភពនោះបន្តថាលោក ជ័យ រិន តែងចោទថានាងមានទំនាក់ទំនងជាមួយលោក បញ្ញា សិទ្ធិ លើសពីមិត្តភាពដោយលោកចោទថានាងសាន ស្រីឡៃ មិនព្រមត្រូវរ៉ូវជាមួយខ្លួនវិញព្រោះតែជាប់ចិត្តនឹងលោកបញ្ញា សិទ្ធិនោះផង ទើបភ្លើងប្រច័ណ្ឌមួយនេះចេះបន្តរីកធំទៅៗ ហើយក្លាយជាការគិតខ្លីរហូតឈានដល់សម្លាប់នាង និងបញ្ចប់ជីវិតខ្លួនឯង ដើម្បីកុំអោយអ្នកណាបាននាង។
យ៉ាងណាក៏ដោយនៅក្នុងពិភពសិល្បៈគេសុទ្ធតែដឹងថានាង និងលោកបញ្ញាសិទ្ធិស្និទ្ធស្នាលគ្នាត្រឹមតែជាមិត្តភ័ក្រ្ត និងដូចបងប្អូនប៉ុណ្ណោះ ប៉ុន្តែបណ្ដាលមកពីលោកជ័យ រិន ចេះតែកើតអារម្មណ៍ប្រច័ណ្ឌ និងក្ដៅក្រហាយដោយខ្លួនឯង ទើបមានរឿងខ្លាំងៗទៅដល់ថ្នាក់នេះ។
លោកបញ្ញាសិទ្ធិ មានអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង ក្នុងពេលដែលមានប្រភពខ្លះចោទថាដោយសារតែរូបថតស្និទ្ធស្នាលរបស់លោកទើបបណ្ដាលអោយនាងស្លាប់។ យ៉ាងណាមិញ លោកបដិសេធមិនធ្វើការបកស្រាយវែងឆ្ងាយនោះទេដោយលោកប្រកាសថារង់ចាំអោយបុណ្យសពរបស់នាងបានបញ្ចប់សិន។ ទស្សនាទិដ្ឋភាពនៃបុណ្យសព អ្នកនាង សាន ស្រីឡៃ៖
មតិយោបល់