ពោធិ៍សាត់ៈ លោក ធាង ឡេង អធិការស្រុកវាលវែង បានប្រាប់ Post News ថា មានករណីជម្លោះរវាងបងប្អូនប្រុសបង្កើត រហូតធ្វើឲ្យភាគីជាប្អូនដុតផ្ទះម្តាយមីងកម្ទេចចោល ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងកើតវត្តភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនសង្សយ័រូបនេះមានឈ្មោះ ហន កប ភេទប្រុស អាយុ៣២ឆ្នាំ ហើយមូលហេតុនៃការដុតផ្ទះនេះ គឺបណ្តាលមកពីមានជម្លោះជាមួយបងប្រុសបង្កើតនៅនឹងផ្ទះមីង។ បញ្ជាក់បន្ថែមថា ផ្ទះនេះមានទទឹង ៣ម៉ែត្រកន្លះបណ្តោយ៤ម៉ែត្រកន្លះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់