ក្រុមតោខៀវ Chelsea ធ្វើមិនបានល្អឡើយ ក្នុងការជួបជាមួយក្រុម អ៊ីតាលី Roma ដោយបាននាំមុខ ២-០ មុនទៅហើយ បែរជាធ្វើឲ្យរបូតគ្រាប់បាល់ដល់ទៅ ៣គ្រាប់វិញ ទម្រាំ Hazard អាចរកគ្រាប់បាល់តាមស្មើមកវិញ។
Chelsea បានបើកទ្វារទទួលក្រុម Roma មិនបានល្អឡើយ ដោយអាចលេងបានត្រឹមស្មើគ្នា ក្នុងលទ្ធផល ៣-៣ ប៉ុណ្ណោះ។ ជាក់ស្តែងណាស់ Chelsea បានបើកការវាយលុកយ៉ាងខ្លាំងក្លា ដោយអាចរកគ្រាប់បាល់នាំមុខ ដល់ទៅ ២គ្រាប់មុន តាមរយៈការស៊ុតរបស់ខ្សែការពារប្រេស៊ីល David Luiz នៅនាទីទី១១ និង ខ្សែប្រើប្រយុទ្ធឆ្នើម Eden Hazard នៅនាទីទី៣៧។ យ៉ាងណាវិញ ក្រុមភ្ញៀវ Roma ធ្វើបានយ៉ាងល្អ ដោយអាចវាយបកមកវិញ តាមរយៈការស៊ុត ៣គ្រាប់ផ្ទួនៗ គ្នា ដោយកីឡាករ Alexander Kolarov នៅនាទីទី ៤០ និងខ្សែប្រយុទ្ធ Edin Dzeko ២គ្រាប់ នៅនាទីទី៦៤ និង ៧០ ដែលធ្វើឲ្យ Roma នាំមុខបញ្ច្រាស់វិញ ៣-២ ។ ក៍ប៉ុន្តែ កីឡាករដ៍ឆ្នើមរបស់ក្រុមតោខៀវ Chelsea ដដែល Eden Hazard បានស៊ុតគ្រាប់ទី២ ក្នុងការប្រកួតនេះ របស់រូបគេ នៅនាទីទី ៧៥ ដែលអាចជួយឲ្យ Chelsea តាមស្មើមកវិញ ៣-៣ ជាមួយក្រុម Roma ។
លទ្ធផលនេះ បានរក្សារហូតដល់ចប់ ៩០នាទីពេញ ដែលធ្វើឲ្យក្រុមទាំង២ ចែកគ្នាម្នាក់ ១ពិន្ទុ ត្រឡប់ទៅវិញ ខណៈ Chelsea ឈរកំពូលតារាង មាន៧ពិន្ទុ ,Roma លេខ ២មាន ៥ពិន្ទុ, Atletico Madrid លេខ៣ មាន ២ពិន្ទុ និងក្រុមបាតតារាង Qaragak មាន១ពិន្ទុ។
https://www.youtube.com/watch?v=6s6LG9Jg2Bc
មតិយោបល់