ព័ត៌មានជាតិ

ភ្ញាក់ឡើងបាត់ប្ដី ខំតាមរកបែរជាឃើញអណ្ដែតទឹកស្លាប់ ក្នុងស្រះជិតផ្ទះ

សៀមរាប: កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៤០នាទី មានបុរសម្នាក់លង់ទឹកស្រះស្លាប់ នៅចំណុចភ្នំបី ស្ថិតភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប ។

ជនរងគ្រោះឈ្មោះ រី ហ៊ីង ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ដំណើរឿង៖ មុនពេលកើតហេតុវេលាម៉ោង ១៦និង២៥នាទីថ្ងៃទី១ ជនរងគ្រោះបានទៅទិញស្រាយកមកផឹក រហូតស្រវឹងចូលទៅដេកក្នុងព្រៃ តែត្រូវប្រពន្ធនិងកូនប្រុសទៅយកមកដេកលើផ្ទះវិញ ប៉ុន្តែជនរងគ្រោះមិនដេកគិតតែដើរជុំវិញផ្ទះ ប្រពន្ធឃើញដូចនោះក៏ដេកលក់មិនចាប់អារម្មណ៍ព្រោះជាទម្លាប់របស់ប្ដី។ លុះព្រឹកឡើងបាត់មិនឃើញជនរងគ្រោះ ក៏ទៅតាមរករហូតដល់វេលាកើតហេតុ ទើបឃើញជនរងគ្រោះស្លាប់អណ្ដែតទឹក ហើយបានរាយការណ៍ទៅសមត្ថកិច្ច។

ក្រោយទទួលបានដំណឹង សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការត្រួតពិនិត្យពុំឃើញមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ គឺជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់