ព័ត៌មានជាតិ

Update៖ បុរសបើករម៉កដឹកដែកម្នាក់ស្លាប់ភ្លាមៗយ៉ាងអណោចអាធ័ម ក្រោយពេលបើករម៉កបុកគៀបនិងបង្កាន់ដៃស្ពាន

​ភ្នំពេញៈ បុរសអ្នកបើករម៉កដឹកដែកចុះពីលើស្ពានចាប់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកនិងបង្កាន់ដៃស្ពានធ្លាក់ចូលប្រឡាយទឹកបែកក្បាលនិងបាក់កស្លាប់ភ្លាម។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង១២ និង៣៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ស្ពានទី២ ម្តុំប្រឡាយទឹកស្អុយ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរគ្រោះឈ្មោះ ស្វាយ ចាន់ថន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាអ្នកស៊ីឈ្នួលដឹងអីវ៉ាន់ ស្នាក់នៅម្តុំភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្រពាំងស្តៅ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា គេបានឃើញបុរសម្នាក់បានដឹកដែកនៅលើរម៉កយ៉ាងធ្ងន់ចុះមកតាមផ្លូវស្ពានទី២បានមកដល់កន្លែងផ្លូវបត់ស្រាប់តែមានរថយន្តមួយគ្រឿងដែលបានធ្វើដំណើរបញ្រ្ចាសទិសគ្នាធ្វើអោយគាត់ចាប់ហ្វ្រាំងមិនជាប់ក៏រ៉េទៅបុកនិងបង្កាន់ដៃស្ពានបណ្តាលអោយធ្លាក់ចុះទៅក្នុងប្រឡាយទឹកស្អុយ តែមិនទាន់ចូលក្នុងទឹកទេក៏ភ្លាមៗនោះអ្នកនៅក្បែរៗនោះបាននាំគ្នាចុះទៅជួយយកគាត់ឡើងមកតែជាអកុសល់គាត់បានបាក់ ក និងបែកក្បាលស្លាប់បាត់ទៅហើយបានរាយការណ៍ទៅអជ្ញាធរមូលដ្ឋានអោយចុះមកកន្លែងកើតហេតុ។

បុរសដែលស្លាប់នោះបើករម៉កប្រភេទសណ្តោងកន្ទុយមានស្លាកលេខកណ្តាល1G6710 ម៉ាកស្មាស់ដឹកដែកមានទំងន់ធ្ងន់មកដល់កន្លែងកើតហេតុបានបត់តែមិនផុតបានជ្រុលទៅបុនិងបង្កាន់ដៃស្ពានបណ្តាលអោយធ្លាក់ចុះទៅខាងក្រោមស្លាប់ភ្លាមៗ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងបានពិនិត្យទៅលើសាកសពថាពិតជាស្លាប់ដោយបែកក្បាលនិងបាក់ក។
ចំណែកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

​https://youtu.be/U-_tAooyo5A

មតិយោបល់