ស្វាយរៀងៈ នៅវេលាម៉ោង ០៦ និង៤០ នាទីព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដនិង រថយន្ដដឹកកម្មករកម្មការីរោងចក្រ ក្នុងទិសដៅផ្ទុយគ្នា លើផ្លូវជាតិលេខ ០១ ចន្លោះគីទ្បូម៉ែត្រលេខ ១២៤-១២៥ ស្ថិតក្នុងភូមិកៀនសាំង សង្កាត់ក្រុង ស្វាយរៀង។
រថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C-៤៦៦២ បើកបរដោយឈ្មោះ សាន យុទ្ធ ភេទប្រុស អាយុ ២៤ មុខរបរបើកបរ រស់នៅភូមិគោហ៊េ ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើដំណើរពីកើតទៅលិច អ្នកបើកបរគ្មានរបួស ឯរថយន្ដខូចខាតស្រាល ។ ចំណែកអ្នករួមដំណើរឈ្មោះ ម៉ាត់ រ៉ូស្សា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិស្រះ ឃុំពពែល ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ គ្មានរបួស ។
រថយន្ដម៉ាក សាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កំពង់ស្ពឺ ២A ៣២៣៩ បើកបរដោយឈ្មោះ នឹង សារ៉េត ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិថ្មពាន ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ធ្វើដំណើរពីលិចទៅកើត អ្នកបើកបររងរបួសធ្ងន់ រថយន្ដខូចខាតធ្ងន់ ។
អ្នករួមដំណើររងរបួសធ្ងន់ស្រាល សរុប ៤២ នាក់ (ស្រី ៣២ នាក់) ក្នុងនោះ៖
– របួសធ្ងន់ ១៥ នាក់ (ស្រី ១២ នាក់) ។
– របួសស្រាល ២៧ នាក់ (ស្រី ២១ នាក់) ។
មូលហេតុ៖ អ្នកបើកបររថយន្ដម៉ាក ហ៊ីយ៉ាន់ដាយមិនប្រកាន់ស្ដាំ។
ក្រោយកើតហេតុមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ច ចុះវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ចំណែកអ្នករងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕
មតិយោបល់