ព័ត៌មានជាតិ

គិតខ្លីណាស់! តូចចិត្តធ្វើឲ្យម្តាយបែកក្បាល បែរជាចងកសម្លាប់ខ្លួន

តាកែវៈ ករណីដែលបង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបុរសម្នាក់ តូចចិត្តធ្វើឱ្យម្តាយបែកក្បាល ក៏ទៅចងកសម្លាប់ខ្លួន។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល កើតឡើងនៅវេលាម៉ោង១យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅភូមិចេក ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ធេង សុជាតិ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ បានយកទុយោបូមសាំងប្រវែង២ម៉ែត្រ ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ផ្ទះរបស់ខ្លួន។

តាមការបំភ្លឺរបស់សាច់ញាតិជនរងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៩យប់ ជនរងគ្រោះ បានរុញទ្វារផ្ទះបណ្តាលឱ្យត្រូវម្តាយបង្កើតខ្លួនរងរបួសត្រង់ក្បាល ខណៈនោះត្រូវបានបងប្អូនធ្វើការស្តីបន្ទោសបន្តិចបន្ទួចផងដែរ ។ រហូតដល់វេលាកើតហេតុខាងលើ ឆ្លៀតពេលបងប្អូនជូនម្តាយទៅពិនិត្យរបួសនៅមន្ទីរពេទ្យ ឈ្មោះ ធេង សុជាតិ ប្រហែលមានការតូចចិត្តនឹងទង្វើរបស់ខ្លួនទៅលើម្តាយ ក៏បានចងកសម្លាប់ខ្លួនតែម្តង ។
ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយអជ្ញាធរភូមិ ឃុំ ចុះពិនិត្យសាកសព សន្និដ្ឋានថា សពជនរងគ្រោះពិតជាស្លាប់ដោយសារចងក ប្រាកដមែន ។ បច្ចុប្បន្ន សាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់