ព័ត៌មានជាតិ

តាលីបង់ថា អាហ្វហ្កានីស្ថានទទួលបានសេរីភាព និងឯករាជ្យទាំងស្រុង ក្រោយការចាកចេញរបស់សហរដ្ឋអាមេរិក

(កាប៊ុល)៖ ក្រុមតាលីបង់បានអបអរសាទរចំពោះការចាកចេញរបស់សហរដ្ឋអាមេរិកពីប្រទេសអាហ្វហ្កានីស្ថាន នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីយន្ដហោះចុងក្រោយ បំផុតរបស់សហរដ្ឋអាមេរិកហោះចេញពីអាកាសយានដ្ឋានកាប៊ុល បិទបញ្ចប់សង្រ្គាមចាយពេលអស់ ២០ឆ្នាំមកនេះ។

នៅក្នុងសារមួយបង្ហោះលើ Twitter អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានបញ្ជាក់ថាការចាកចេញរបស់សហរដ្ឋអាមេរិក មានន័យថា
អាហ្វហ្កានីស្ថានក្លាយជាប្រទេសដែលមានសេរីភាព និងឯករាជ្យទាំងស្រុង។

យន្ដហោះជើងចុងក្រោយរបស់សហរដ្ឋអាមេរិក បានហោះចេញពីអាកាសយានដ្ឋានកាប៊ុលកាលពីយប់ថ្ងៃចន្ទ ទី៣០ ខែសីហានេះ ពោលគឺមុនថ្ងៃទី៣១ ខែសីហា ដែលជាកាលបិរច្ឆេទកំណត់ដោយលោកប្រធានាធិបតី ចូ បៃដិន៕

ប្រភព៖​​​​​​ Reuters

មតិយោបល់